លោក មាស វិរិទ្ធ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ ៦វត្ត នៅស្រុកបាធាយ

14-08-2026 16:07

(កំពង់ចាម)៖ លោក មាស វីរិទ្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ដោយមានការអមដំណើរពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦វត្ត ដែលពិធីនេះធ្វើឡើងនៅវត្តឥន្ទកោសី ហៅវត្តភ្នំតាងិល ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ពិធីប្រគេនទេយ្យទាននេះ គឺដើម្បីចូលរួមចំណែកក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងសម្រួលដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃក្នុងរដូវវស្សា។ វត្តទាំង ៦ ដែលបានទទួលទេយ្យទាន រួមមាន៖ វត្តឥន្ទកោសី (ហៅវត្តភ្នំតាងិល) និងវត្តរដ្ឋមាលា (ហៅវត្តជាលា) ក្នុងឃុំជាលា, វត្តឧត្តមមណីរង្សី (ហៅវត្តភូមិចុង), វត្តមុន្នីកោសល្យ (ហៅវត្តសង្កើប), វត្តចន្ទសូរិយារង្សី (ហៅវត្តសំបូរ) ក្នុងឃុំសំបូរ និងវត្តភ្នំវិហារ (ហៅវត្តតាំងក្រសាំង)។

ទេយ្យទាន និងបច្ច័យដែលបានប្រគេនព្រះសង្ឃនាឱកាសនោះ ក្នុងមួយវត្តៗមានដូចជា អង្ករ ១០០ គីឡូក្រាម, មីជាតិ៤កេស, ស្លាដក់១គូរ, ទៀនវស្សា១គូរ, ត្រីខកំប៉ុង ៥យួរ, ទឹកត្រី ៤យួរ, ទឹកស៊ីអីវ ៤យួរ, ទឹកសុទ្ធ ៤កេស, ភេសជ្ជៈ ៤កេស, តែ ៣គីឡូ, ស្ករស ៣គីឡូក្រាម, កាហ្វេ ៣គីឡូក្រាម, ប៊ីចេង ៣គីឡូក្រាម, អំបិល ៣គីឡូក្រាម, ម្រេចហ្មត់ ១កញ្ចប់ធំ, ម្សៅស៊ុបខ្នរ ១កញ្ចប់ធំ, ប្រេងឆា ៣លីត្រ និងបច្ច័យជាថវិកាមួយចំនួនផងដែរ។ កាយវិការនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គម៕