* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ (វត្តភ្នំចំពុះ) ក្នុងស្រុករលាប្អៀរ ស្នើសុំអាជ្ញាធរចុះពិនិត្យ និងជួយសម្របសម្រួល ដើម្បីទុកសាលាឆទានមួយខ្នងដែលបានសាងសង់រួចហើយ ត្រូវបានគេបម្រុងរុះរើចោល

14-08-2026 16:20

(កំពង់ឆ្នាំង)៖ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត តុណ្ឌបព្វតារាម (ហៅវត្តភ្នំចំពុះ) ស្នើសុំអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលជាមួយភាគី ដែលបានរុះរើដំបូលសាលាឆទានមួយកន្លែង ស្ថិតនៅចំណុចក្បែរខ្លោង ទ្វារចូលទៅវត្ត តុណ្ឌបព្វតារាម (ហៅវត្តភ្នំចំពុះ) ខាងលើនេះ ដើម្បីឲ្យប្រជាពលរដ្ឋជិតឆ្ងាយដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ បានជ្រកសម្រាក និងស្នាក់អាស្រ័យជាបណ្ដោះអាសន្ន បន្ទាប់ពីធ្វើដំណើរមានការហត់នឿយ មុននឹងបន្តដំណើរទៅមុខទៀត។

ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តខាងលើនេះ បានឲ្យដឹងថា សាលាឆទានមួយខ្នងនេះ ស្ថិតនៅជាប់ខ្លោងទ្វារ (វត្តភ្នំចំពុះ) ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ គឺបានសាងសង់តាំងពីឆ្នាំ២០១៧ គឺសាងសង់ដំណាលគ្នាជាមួយ ខ្លោងទ្វារវត្ត ដែលជាថវិការបស់សប្បុរសជន កសាងឡើងសម្រាប់ជាទីជម្រក និងជាទីស្នាក់អាស្រ័យបណ្ដោះអាសន្ន សម្រាប់សាធារណជនទូទៅ ជាពិសេសអ្នកធ្វើដំណើរមកពីទីជិតឆ្ងាយដែលត្រូវការទីពឹង និងការស្នាក់ជ្រកជាបណ្ដោះអាសន្ននៅពេលធ្វើដំណើរឆ្លងកាត់ និងពេលមានភ្លៀងផ្គរក្នុងរដូវវស្សា។

ពួកគាត់បានបញ្ជាក់ឱ្យដឹងទៀតថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលាឆទានមួយខ្នងនេះ ក៏មានគេមករុះរើដំបូលស័ង្កសីចេញ បំណងធ្វើការរុះរើទាំងសំណង់ថ្មចេញពីទីនេះទៀតផង។ អាស្រ័យហេតុនេះ ទាំងប្រជាពលរដ្ឋ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាព្រះសង្ឃ សំណូមពរដល់ថ្នាក់ដឹកនាំក្នុងមូលដ្ឋានមេត្តាជួយសម្របសម្រួលដល់អ្នកដែលមានបំណងរុះរើសាលាឆទាននេះចេញ ដើម្បីឱ្យពួកគេរក្សាទុកសាលាឆទានមួយខ្នងនេះ ទុកបម្រើដល់ ប្រយោជន៍សាធារណៈ សម្រាប់ការស្នាក់អាស្រ័យរបស់បងប្អូនប្រជាពលរដ្ឋមកពីទីជិតឆ្ងាយដែលធ្វើដំណើរឆ្លងកាត់ទីនេះ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បើតាមការពិនិត្យជាក់ស្ដែង សាលាឆទាននេះគឺសង់នៅលើចំណីផ្លូវសាធារណៈ ព្រោះពួកគាត់សំអាងទៅលើបង្គោលភ្លើងដែលគេដាំបង្គោលនៅតាមដងផ្លូវប៉ែកខាងត្បូងផ្លូវ គឺមានចម្ងាយពីផ្លូវ៦ម៉ែត្រ ប្រសិនបើបង្គោលភ្លើងនោះត្រូវបានកំណត់ជាព្រំដីចំណីផ្លូវ ចំណែកសាលាឆទានគឺសង់នៅលើចំណីផ្លូវផងដែរ។ តែបើការសាងសង់សាលាឆទានចូលទៅក្នុងដីដែលមានម្ចាស់ ក៏ស្នើសុំឲ្យម្ចាស់ដីមេត្តាបរិច្ចាគដីមួយដុំនេះ ដែលមានទំហំ៤គុណនឹង៤ម៉ែត្រ សម្រាប់បម្រើដល់ប្រយោជន៍សាធារណៈ។ ការបរិច្ចាគដីសម្រាប់សាងសង់សាលាឆទាន គឺជាអំពើបុណ្យដ៏ថ្លៃថ្លា ដែលនាំមកនូវកុសលផលបុណ្យច្រើនដល់ក្រុមគ្រួសារ របស់លោកអ្នកទាំងក្នុងជាតិនេះ និងអនាគតជាតិ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ម៉ី សុផល្លី អភិបាលរងស្រុករលាប្អៀរ ទទួលបន្ទុកផ្នែកសាសនា បានឲ្យដឹងថា ករណីនេះលោកនឹងចុះពិនិត្យជាក់ស្ដែង ថាតើសាលាឆទានខាងលើនេះ សាងសង់នៅលើដីចំណីផ្លូវសាធារណៈ ឬក៏ស្ថិតក្នុងដីដែលមានម្ចាស់។

ប្រសិនបើស្ថិតនៅក្នុងដីដែលមានម្ចាស់ លោកនឹងព្យាយាមធ្វើការសម្របសម្រួលជាមួយម្ចាស់ដី តាមជាក់ស្ដែងដើម្បីឲ្យម្ចាស់ដីលោកជួយបរិច្ចាគដីមួយប្រឡោះនេះទុកជាប្រយោជន៍សាធារណៈ។ លោកក៏បានសន្យាថា នៅពេលទទួលបានលទ្ធផលយ៉ាងណានោះ លោកនឹងផ្ដល់ព័ត៌មានជូនព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទវិញផងដែរ៕