* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ហង់ ជួន​ណារ៉ុន ផ្តាំផ្ញើជយលាភីអាហារូបករណ៍ ទៅសិក្សានៅរុស្ស៉ី ខិតខំរៀនសូត្រ និងថែរក្សាសុខភាព (Video inside)

14-08-2026 16:59

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើដល់ជយលាភីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ដែលនឹងទៅសិក្សានៅរុស្ស៉ី នៅចុងឆ្នាំ២០២៦នេះ ខិតខំរៀនសូត្រ និងថែរក្សាសុខភាព។

លោកឧបនាយករដ្ឋមន្ត្រី ផ្តាំផ្ញើបែបនេះ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតឲ្យជយលាភីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ចំនួន ៤០រូប ចូលជួបសម្តែងការគួរសម នៅសាលប្រជុំ ក ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

ឧបនាយករដ្ឋមន្ត្រី ហង់ ជួន​ណារ៉ុន បានលើកឡើងថា អ្នកទទួលបានអាហារូបករណ៍សុទ្ធតែជាបេក្ខជនដែលពូកែ ហេតុនេះសូមខិតខំរៀនសូត្រឲ្យបានពូកែ និងត្រូវចាំថា រៀននៅរុស្ស៉ីពិបាកមែន តែបើគេធ្វើបាន យើងត្រូវតែធ្វើបានដូចគ្នា។ លោករំពឹងថា ពេលមាតុភូមិនិវត្តវិញ បេក្ខជនទាំងអស់នឹងក្លាយជាធនធានមួយដ៏សំខាន់ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យថែរក្សាសុខភាព ជាពិសេសនៅរដូវរងារ ព្រោះនៅរុស្ស៉ីត្រជាក់ខ្លាំងណាស់ ខណៈជនជាតិខ្មែរយើងអាចនឹងចំណាយពេលយូរក្នុងការសម្របខ្លួន។

សូមជម្រាបថា ជ័យលាភីអាហារូបករណ៍ ៤០រូប ត្រូវបានជ្រើសរើសឱ្យសិក្សាលើមុខជំនាញយុទ្ធសាស្ត្រចម្រុះចាប់ពី ស្វ័យប្រវត្តិកម្ម, វិស្វកម្មកម្មវិធី, ថាមពលអគ្គិសនី និងនុយក្លេអ៊ែរ, រូបវិទ្យាកម្តៅ, មេកាត្រូនិក, មនុស្សយន្ត, វិស្វកម្មយន្តហោះ, រហូតដល់ វេជ្ជសាស្ត្រ, សន្តិសុខព័ត៌មាន, និងទំនាក់ទំនងអន្តរជាតិ។

ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តែងតែផ្តល់អាហារូបករណ៍ប្រមាណ៤០ ដល់ ៧០កន្លែង (ឬច្រើនជាងនេះបន្តិចតាមឆ្នាំសិក្សាជាក់ស្តែង) ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា សម្រាប់គ្រប់កម្រិតសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់ថ្នាក់បណ្ឌិត។ មាននិស្សិតជាង ៨ ០០០នាក់ បានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី តាំងពីសម័យសហភាពសូវៀតមក៕