*
លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
*
បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
*
មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
*
ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
*
ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
*
មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
*
សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
*
នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
*
សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
*
បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
*
មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
*
ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
*
នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
*
CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok
លោក អេង ទូច៖ សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំ និងសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ពិសេសជម្លោះព្រំដែន
14-08-2026 21:37
(កំពង់ធំ)៖ នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក អេង ទូច សមាជិកគណៈកម្មការធិការកណ្តាល, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន បានជួបសំណេះសំណាលជាមួយសកម្មជនយុវជន និងប្រជាពលរដ្ឋ នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធនឹងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន។ក្នុងឱកាសនោះដែរ លោក អេង ទូច បានមានប្រសាសន៍ថា សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សូមជឿជាក់លើការដឹកនាំ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ពិសេសការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយឈរលើគោលការណ៍សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់។ ក៏ប៉ុន្តែយុទ្ធសាស្រ្ត និងការងារមួយចំនួនទាក់ទងនឹងបញ្ហាព្រំដែនមិនអាចផ្សព្វផ្សាយជាសាធារណៈបានឡើយ ដោយសារជាកិច្ចការសម្ងាត់របស់ជាតិ។ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើង រួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យជាតិ។
លោក អេង ទូច ក៏បានលើកឡើងអំពីការដ្ឋានយុទ្ធសាស្រ្តទាំង៣ របស់លោក វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាបង្គោលនិងមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និង ប្រែក្លាយខេត្តកំពង់ធំ លែងឱ្យជាខេត្តមួយដែលគេទៅហួសមកហួស ទាំងវិស័យ ទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍។


















