* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

15-08-2026 10:55

(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្មសូមចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីជាធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។

ការអំពាវនាវរបស់បណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដែលមានការចូលរួមពី លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាលោក គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ៤៥០នាក់។

បណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព និងទទួលបានផលចំណេញ ដូចជា បញ្ហាទីផ្សារ តម្លៃកសិផល ថ្លៃដើមផលិតកម្ម បច្ចេកទេស ការទទួលបានប្រភពទុន និងបញ្ហាផ្សេងៗទៀត។

បន្ទាប់ពីសំណេះសំណាល និងស្តាប់កង្វល់របស់ប្រជាកសិករខាងលើរួចមក បណ្ឌិត កៅ ថាច ក៏បានពន្យល់ដល់ប្រជាកសិករអំពីសមាគមបណ្តាញកសិករតេជោ ដែលជាអង្គការក្នុងស្រុក និងរកប្រាក់កម្រៃដោយប្រើប្រាស់ធនធានផ្ទាល់ខ្លួនសម្រាប់អនុវត្តសកម្មភាព និងមានគោលបំណងចូលរួមជួយដល់ប្រជាកសិករនៅទូទាំងប្រទេស។ អ្វីដែលសំខាន់ជាងនេះទៅទៀត សមាគមបណ្តាញកសិករតេជោមានតួនាទីសំខាន់ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍ស្របច្បាប់របស់កសិករ តាមរយៈការផ្តល់យោបល់ ការសម្របសម្រួល និងការជួយស្វែងរកដំណោះស្រាយ ចំពោះបញ្ហានានាដែលកសិករកំពុងជួបប្រទះ។

បន្ថែមពីនេះសមាគមបណ្តាញកសិករតេជោក៏មានតួនាទីធ្វើជាស្ពានភ្ជាប់កសិករទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេស តាមរយៈការសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ។សមាជិកសមាគមមានទាំងជំនាញ និងបទពិសោធន៍ផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដូចជា ការដាំដុះ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងសកម្មភាពកសិកម្មផ្សេងៗទៀត ដែលអាចចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយប្រជាកសិករ។

ជាចុងក្រោយ បណ្ឌិតប្រតិភូក៏បានណែនាំឱ្យប្រជាកសិករស្គាល់ និងប្រើប្រាស់សេវាកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រដ្ឋមានតួនាទីក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់វិស័យកសិកម្មជួយដល់ប្រជាពលរដ្ឋក្នុងការធ្វើកសិកម្ម ដោយផ្តោតលើសកម្មភាពដាំដុះ ដូចជា ស្រូវ ការចិញ្ចឹម វារីវប្បកម្ម បន្លែ និងការកែច្នៃផលិតផលកសិកម្មដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ៕