* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧត្តមសេនីយ៍ត្រី បោន ប៊ិន៖ កងរាជអាវុធហត្ថ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដែលមានបេសកកម្មការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ទប់ស្កាត់បង្ក្រាបបទល្មើស

15-08-2026 11:35

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំចល័ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ ទាំងអស់ ដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ជាប្រចាំ។ ព្រមទាំងបានគោរពនូវដួងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ព វីរៈ អាវុធហត្ថ វីវៈនគរបាល ដែលបានពលីក្នុងសមរភូមិ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបញ្ជាក់ថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដែលមានបេសកកម្ម និងតួនាទីស្នូលសំខាន់ៗដូចជា ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗ, តួនាទីស្នូលរបស់កងរាជអាវុធហត្ថ គឺការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបម្រើប្រជាជន តាមរយៈការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងជួយសង្គ្រោះដល់ប្រជាជនក្នុងគ្រាមានអាសន្ន ដោយទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ និងគោរពវិន័យ។

លោកមេបញ្ជាការ ក៏បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងអាវុធហត្ថគ្រប់មូលដ្ឋាន ត្រូវអនុវត្ត តួនាទី-ភារកិច្ច របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ហើយបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាបោសសម្អាតបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlne Scams)តាមគ្រប់រូបភាព ដូចអ្វីដែលយេីងបានសហការអនុវត្តនាពេលកន្លងមកផងដែរ ហើយអ្វីកាន់តែពិសេសកម្លាំងអាវុធហត្ថទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងករណីចាំបាច់ដែលកើតមានឡើងជាយថាហេតុ៕