* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ត្រីបរិស្ថានខេត្តព្រះវិហារ បង្ក្រាបករណីសន្និធិឈើខុសច្បាប់ទ្រង់ទ្រាយធំ នៅស្រុកត្បែងមានជ័យ (Video inside)

15-08-2026 13:40

(ព្រះវិហារ)៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកត្បែងមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ទ្រង់ទ្រាយធំនៅក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងប្រតិបត្តិការនេះក្រុមការងារបានរកឃើញ និងដកហូតឈើខុសច្បាប់ជាច្រើនប្រភេទ។ នៅទីតាំងទី១ ក្រុមការងារបានដកហូតឈើប្រភេទធ្នង់ (កូនក្រឡឹង) ចំនួន ២៣០ដុំ ស្មើនឹង ៤.២៦៦ម៉ែត្រគូប និងឈើសុក្រំមូលប្រវែង ២ម៉ែត្រ មុខកាត់ ២០សង់ទីម៉ែត្រ ចំនួន ១៣ដុំ ស្មើនឹង ១.០៤០ម៉ែត្រគូប។

បន្ថែមពីនេះ ក្រុមការងារក៏បានរកឃើញកន្លែងសន្និធិឈើមួយកន្លែងទៀត ដែលមានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីទីតាំងទី១ ដោយបានដកហូតឈើប្រភេទឈើច្រម៉ាសមូលប្រវែង ២ម៉ែត្រ ចំនួន ៦០ដុំ ស្មើនឹង ១.៦០២ម៉ែត្រគូប។

វត្ថុតាងទាំងអស់ដែលបានដកហូត ត្រូវបាននាំមករក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីបន្តការស្រាវជ្រាវ ស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕