* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ (Video inside)

15-08-2026 14:45

(ភ្នំពេញ)៖ លោក Elbridge Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិក បានបង្ហាញការស្វា​គមន៍ និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​គូឡា​ឡាំពួរ ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ។

នៅថ្ងៃសុក្រ ទី១៤ ខែសីហា ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានជួបជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិក ក្នុងដំណើរ​ទស្សនកិច្ច​ដ៏សំខាន់​របស់លោកមកកាន់ប្រទេសកម្ពុជា។

លើបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី បានគូសរំលេចថា ក្នុងជំនួបនោះ សម្តេចមហា​បវរ​ធិបតី បានថ្លែងអំណរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជា​រដ្ឋាភិបាល​អាមេរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់កន្លងមក និង សេចក្តីថ្លែងការណ៍រួមទីក្រុង​គូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះ​ការកសាង​សន្តិភាព​រវាងកម្ពុជា និងថៃ។

ក្នុងជំនួបនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបអនុរដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​អាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែក​លើ​ច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា​ដែល​មាន​ស្រាប់រវាងប្រទេសទាំងពីរ។

ពីខាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា អនុ​រដ្ឋ​មន្ត្រីក្រសួងសង្គ្រាមអាមេរិក ស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្ត​កិច្ចព្រម​ព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរនេះ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ជាកិច្ចព្រមព្រៀងមួយកើតចេញពី​កិច្ចប្រឹង​ប្រែង​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​អាស៊ាននាពេលនោះ នាំមកនូវកិច្ចព្រមព្រៀងមួយបញ្ចប់ និងទប់ស្កាត់ការផ្ទុះអាវុធ​តាម​ព្រំដែន​រវាងកម្ពុជា និងថៃ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ លោក អាន់វ៉ា អ៉ីប្រាហ៊ីម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ជាការសោកស្តាយកិច្ចព្រមព្រៀងនេះ មិនអាចរារាំងសំឡេងផ្ទុះអាវុធតាមព្រំដែននោះឡើយ នៅថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ បានបើកការឈ្លានពានជាថ្មីមកលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ដោយចាប់ផ្តើមចេញទីតំបន់អានសេះ។ សង្គ្រាមលើកទី២នោះ បានប្រើពេលវេលារហូតដល់ទី២១ថ្ងៃ ទើបសំឡេងអាវុធបានបញ្ចប់ទៅវិញ។ ក្រោយសំឡេងអាវុធលែងផ្ទុះ កងទ័ពថៃ បានចូលមកកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ដោយបន្សល់ពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ទៀត មិនអាចត្រឡប់ទៅលំនៅឋានវិញបាននោះឡើយ៕