* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តំណាងរាស្រ្តលោក កែវ ពិសិដ្ឋ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកចង្ក្រានបរិស្ថានចែកជូនប្រជាពលរដ្ឋក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

15-08-2026 14:49

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជានាយខុទ្ទកាល័យលោក វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកចង្ក្រានបរិស្ថានចែកជូនប្រជាពលរដ្ឋក្រីក្រ​ឋចំនួន ៨០គ្រួសារ មកពី ១០ភូមិ ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះលោក កែវ ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំជាតិ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមូលដ្ឋាន។

លោកក៏បានលើកឡើងអំពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងគ្រប់ប្រភេទ ដែលបានឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយមិនរាថយ​ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តពង្រឹងសាមគ្គីភាព ឯកភាពជាធ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នារក្សាសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិឱ្យបានគង់វង្ស។

លោកបន្ថែមថា​ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមរយ:មូលនិធិជំនួយសង្គម​ ដែលផ្តល់ថវិកាឧបត្ថម្ភដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ​ ជនមានពិការភាព​ ជនចាស់ជរា​ ស្ត្រីមានផ្ទៃពោះ​ និងក្មេងក្រោមអាយុ២ឆ្នាំ​ ព្រមទាំងការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:​សម្រាប់យុវជននៃគ្រួសារក្រីក្រនិងងាយរងគ្រោះជាដើម។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ ឱ្យមកចុះឈ្មោះនៅរដ្ឋបាលឃុំ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលបញ្ជូនទៅទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ជាពិសេសជំនាញដែលមានតម្រូវការនៅទីផ្សារការងារ ដើម្បីបង្កើនឱកាសការងារ និងប្រាក់ចំណូល។

លោកក៏បានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តខិតខំផ្សព្វផ្សាយ និងជួយសម្របសម្រួលដល់យុវជន សិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សា ជាពិសេសអ្នកមានជីវភាពខ្វះខាត និងមិនទាន់មានលទ្ធភាពរកការងារ ធ្វើតាមជំនាញដែលបានសិក្សា ដើម្បីឱ្យពួកគេមានឱកាសទទួលបានការងារសមស្រប និងរួមចំណែកសម្រេចបានគោលដៅនៃគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាចុងក្រោយលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថា ការផ្តល់ចង្ក្រានបរិស្ថានជូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកក្នុងការការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ជួយលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់គ្រួសារ។

សម្រាប់អំណោយដែលបានប្រគល់ជូន ប្រជាពលរដ្ឋមួយគ្រួសារ ទទួលបាន ចង្ក្រានបរិស្ថានចំនួន១ និងថវិកាមួយចំនួន៕