* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូ FASMEC ចុះបេសកកម្មពាណិជ្ជកម្មនៅហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ SME

15-08-2026 14:49

(រដ្ឋធានី​ម៉ានីល)៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានបញ្ចប់បេសកកម្មពាណិជ្ជកម្មពេញមួយថ្ងៃនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ បេសកកម្មនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងសហគ្រាសធុនតូច និងមធ្យម (SME) នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម កសិ-កែច្នៃ ម្ហូបអាហារ និងផលិតផលសិប្បកម្ម-តម្បាញ។

សមាសភាពគណៈប្រតិភូ FASMEC ​១. ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC ២. ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធាន FASMEC ៣. អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អនុប្រធាន FASMEC ៤.លោក លី សេងហួត អនុប្រធាន

FASMEC ​សកម្មភាព និងជំនួបសំខាន់ៗក្នុងថ្ងៃបេសកកម្ម ​ជំនួបជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន Philippine Chamber of Commerce and Industry (PCCI)៖ គណៈប្រតិភូបានជួបភាក្សាការងារជាមួយ លោក Ferdinand “Perry” Ferrer ប្រធាន (PCCI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច និងការរៀបចំការពិព័រណ៍ពាណិជ្ជកម្មអាស៊ាន។ ​ចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយ WOMEN’S BUSINESS COUNCIL PHILIPPINES (WomenBizPH) ដើម្បីកិច្ចសហប្រតិបត្តិការផ្លូវការ រវាងសហគ្រិនស្ត្រី និង SME នៃប្រទេសទាំងពីរ ព្រមទាំងបានចូលទស្សនាហាង OTOP ដែលដាក់លក់ផលិតផលសិប្បកម្មតំបន់របស់ហ្វីលីពីន។ ​កម្មវិធីជំនួបពាណិជ្ជកម្ម (Business Matching) ជាមួយ DTI-EMB៖ ដឹកនាំដោយ លោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យពង្រីកការនាំចេញ(EMB) នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន(DTI)។ ក្នុងនោះមានការជួបពិភាក្សាផ្ទាល់រវាងប្រតិភូ FASMEC និងក្រុមហ៊ុនហ្វីលីពីនជាច្រើនលើវិស័យកសិផល ម្ហូបអាហារ និងដឹកជញ្ជូន។ ​សកម្មភាពវប្បធម៌ និងបណ្តា។

ប្រតិភូបានអញ្ជើញទស្សនាពិព័រណ៍សិប្បកម្ម MaArte Fair នៅសណ្ឋាគារ The Peninsula Manila និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំស្ត្រីនៃ Zonta Club of Makati&Environs។ ​

ទិន្នន័យពាណិជ្ជកម្មសង្ខេប (កម្ពុជា-ហ្វីលីពីន) ​កម្ពុជា និងហ្វីលីពីន មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ ១៩៥៧។ ចាប់តាំងពីឆ្នាំ ២០២២ មក កម្ពុជាបាននាំចេញអង្ករជាង ៣,០០០ តោន ក្នុងមួយឆ្នាំទៅកាន់ហ្វីលីពីន។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្តេជ្ញាចិត្តពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតលើវិស័យកសិកម្ម អាហារកែច្នៃ និងផលិតផលសិប្បកម្ម ដើម្បីពង្រឹងសេដ្ឋកិច្ចតំបន់អាស៊ាន៕