* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បំណងយូរឆ្នាំរបស់កងទ័ពបានសម្រេចហើយ! ក្រសួងការពារជាតិ ណែនាំពីការបង្កើតគណនីធនាគារ​ជូនកងទ័ព ដើម្បីបើកប្រាក់បៀវត្ស

15-08-2026 19:49

(ភ្នំពេញ)៖ បំណងប្រាថ្នាយូរឆ្នាំរបស់កងទ័ពចង់បើកប្រាក់បៀវត្សតាមធនាគារដូចមន្ត្រី​រាជការ​ដទៃទៀតនោះ បានលេចចេញជាផ្លែផ្កាហើយ។

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ បានធ្វើលិខិតណែនាំមួយទៅកាន់ស្ថាប័នចំណុះឱ្យក្រសួងការពារជាតិ និងកងឯកភាព​ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចាប់ផ្ដើមរៀបចំបើកគណនីធនាគារ​ជូន​យោធិនក្នុងសាមីអង្គភាពខ្លួន ចាប់ពីថ្ងៃណែនាំនេះតទៅ ហើយត្រូវបញ្ចប់ឱ្យបានទាំងស្រុងជា​ស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។

ក្នុងសេចក្តីណែនាំនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ការបើកគណនីធនាគារនេះ ដើម្បី​បង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងបៀវត្ស និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងជួរកងទ័ព ស្របតាមគោលនយោបាយ​កែទម្រង់​របស់​រាជ​រដ្ឋាភិបាល។

ក្នុងសេចក្តីណែនាំនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានាបាននូវការសម្រេច​ជោគជ័យ​តាមផែនការកំណត់ គ្រប់បណ្តាកងឯកភាពត្រូវដាក់ចេញនូវ ផែនការសកម្មភាព​ជាក់ស្ដែង ដោយត្រូវរៀបចំជំរុញឱ្យមានវឌ្ឍនភាពនៃការបើកគណនីធនាគារជូនកងទ័ព កើនឡើង ក្នុងកម្រិត ១០ភាគរយ នៃចំនួនទ័ពសរុប ជារៀងរាល់ខែ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦ រហូតដល់សម្រេចបាន ១០០ភាគរយ និងស្របតាមឱសានវាទដែលបានដាក់ជូន។

គ្រប់បណ្តាកងឯកភាព ត្រូវធ្វើការជ្រើសរើសធនាគារមួយ ឬច្រើន ក្នុងចំណោមធនាគារពាណិជ្ជ​ចំ​នួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ ១. ធនាគារ អេស៊ីលីដា (ACLEDA Bank) ២. ធនាគារ កាណាឌីយ៉ា (Canadia Bank) ៣. ធនាគារ វឌ្ឍនៈ (Vattanac Bank) ៤. ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ៥. ធនាគារ វីង (Wing Bank) ៦. ធនាគារ អេប៊ីអ (ABA Bank) ៧. ធនាគារ ជីប ម៉ុង (Chip Mong Bank) និង៨. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Bank)។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំទៀតថា នាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីនីតិវិធីអនុវត្តបើកគណនីធនាគារជូនយោធិន ទូទាំងកងយោធពលខេមភូមិន្ទ ដោយអញ្ជើញនាយហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធ តាមបណ្តាកងឯកភាពពាក់ព័ន្ធទាំងអស់ ចូលរួមដើម្បីយល់ដឹងពីយន្តការអនុវត្ត។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ត្រូវបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីធ្វើសកម្មភាពពិនិត្យ តាមដាន និងសម្របសម្រួលក្នុង​ការ​បើក​គណនីធនាគារជូនយោធិន ទូទាំងកងយោធពល ខេមរភូមិន្ទ ក្នុងនាមជាសេនាធិការជូន​ក្រសួងការពារជាតិ លើកិច្ចការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕