* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱ្យប្រើប្រាស់លេខកូដរួម សម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធទូរសព្ទនៅកម្ពុជា

15-08-2026 20:19

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យប្រើប្រាស់នូវលេខកូដរួមតែមួយ សម្រាប់ប្រើប្រាស់បានគ្រប់ប្រព័ន្ធទូរសព្ទនៅកម្ពុជា ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

គំនិតផ្តួចផ្តើមនេះ នឹងជួយលុបបំបាត់ការលំបាកក្នុងការចងចាំលេខកូដផ្សេងៗគ្នាសម្រាប់ប្រព័ន្ធ Cellcard, Metfone, Smart, និង Yes Seatel ដូចកាលពីមុន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំលេខកូដរួមទាំងនេះឡើង ដើម្បីផ្តល់ភាពងាយស្រួល និងឥតគិតថ្លៃដល់អ្នកប្រើប្រាស់។ លេខកូដរួមទាំងនោះរួមមាន៖

* *1200# សម្រាប់ផ្តាច់សេវាទូរសព្ទបន្ថែម (VAS) ដែលមិនត្រូវការប្រើប្រាស់ ឬកាត់លុយមិនដឹងមុខ។

* *1201# សម្រាប់ពិនិត្យសមតុល្យទឹកប្រាក់។

* *1202# សម្រាប់ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ (ថាស៊ីមនេះចុះឈ្មោះត្រឹមត្រូវហើយឬនៅ)។

* *1203*លេខកូដកាតកោស# សម្រាប់បញ្ចូលទឹកប្រាក់។

* 1204 សម្រាប់ទូរសព្ទទៅកាន់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុននីមួយៗ (ដោយឥតគិតថ្លៃ)។

* *1206# សម្រាប់បើកដំណើរការសេវាគោចរ (Roaming) ពេលធ្វើដំណើរទៅក្រៅប្រទេស។