បណ្ឌិត ជា វ៉ាន់ដេត ជួបសំណេះសំណាល ជាមួយយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សរុប ៥០០រូប

15-08-2026 21:11

(ភ្នំពេញ)៖ បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបសំណេះសំណាល ជាមួយយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៥០០រូប។

ក្នុងឱកាសនេះ លោកបានជម្រាបជូនសមាជិក សមាជិកា និងអង្គពិធីអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រេចបានលើគ្រប់វិស័យគួរជាទីមោទនៈ។

ក្នុងនោះដែរ លោកក៏បានលើកឡើងអំពីសមិទ្ធផលរយៈពេល ៥ឆ្នាំ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រេចបាន រួមមាន ការកសាងធនធានមនុស្សជំនាញ ការធ្វើកំណែទម្រង់ផ្ទៃក្នុង ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការធ្វើអភិបាលកិច្ចនិងអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។

មុននឹងបញ្ចប់ លោកបានផ្តាំផ្ញើដល់សមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបន្តខិតខំនបំពេញការងារឱ្យកាន់តែសកម្ម និងចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវសំដៅជួយសម្រួលដល់ការលំបាកនានា ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនិងទទួលយកសំណូមពរផ្សេងៗ ព្រមទាំងខិតខំកៀរគរសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីៗបន្ថែមទៀត៕