* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើ ការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់» ខេត្តកំពង់ស្ពឺ

16-08-2026 10:49

(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃគណៈចលនាមហាជន តំណាងសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជន និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើ ការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់» ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន ប្រធានគណៈចលនាជំនាញ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនខេត្ត និងសិក្ខាកាមដែលបានទទួលវគ្គបណ្តុះបណ្តាលប្រមាណជាង ៤៣០នាក់ ដែលបានប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។

ជាកិច្ចចាប់ផ្តើម លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈចលនាមហាជនគណបក្សខេត្តកំពង់ស្ពឺ បានឡើងថ្លែងមតិស្វាគមន៍ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ានី ព្រមទាំងបានរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំវគ្គបណ្ដុះបណ្ដាលជនបង្គោលការងារមហាជនគណបក្សខេត្តកំពង់ស្ពឺ ដែលបានបញ្ជាប់ទៅដោយជោគជ័យ។ លោកបានបញ្ជាក់ផងដែរថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ជនបង្គោលការងារមហាជនទាំងអស់ទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងយន្តការការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង សម្របសម្រួល និងចុះអនុវត្តការងារជាក់ស្តែងនៅមូលដ្ឋាន។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងចំនួន ០៧ វគ្គ ដោយក្នុងមួយវគ្គមានរយៈពេល ០២ ថ្ងៃ។ ចាប់ពីវគ្គទី១ រហូតដល់វគ្គទី៧ វគ្គបណ្ដុះបណ្ដាលត្រូវបានបើកជាបន្តបន្ទាប់ ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៦ ហើយបានបញ្ចប់ដោយជោគជ័យ ស្របតាមកម្មវិធី និងផែនការដែលបានគ្រោងទុក៕