* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ.ជ.ប ប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី បម្រើការងារ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម

16-08-2026 12:29

(កំពង់ចាម)៖ លោក សោម សូរីដា សមាជិក គ.ជ.ប នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសម្របសម្រួល និងត្រួតពិនិត្យការប្រឡងជ្រើសរើសមន្ត្រី ជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត កំពង់ ចាម (ល.ខ.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក សោម សូរីដា បានចុះពិនិត្យដំណើរការរៀបចំការប្រឡង ព្រមទាំងសម្របសម្រួលជាមួយគណៈកម្មការ និងក្រុមការងារពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងស្របតាមគោលការណ៍ និងនីតិវិធីដែល គ.ជ.ប បានកំណត់។

មុនពេលចាប់ផ្តើមការប្រឡង លោក សោម សូរីដា បានមានប្រសាសន៍ណែនាំដល់បេក្ខជនទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការប្រឡង និងគោរពតាមបទប្បញ្ញត្តិ និងនីតិវិធីដែលបានកំណត់។

លោកបានបញ្ជាក់ថា ការប្រឡងនេះមិនត្រឹមតែជាការជ្រើសរើសបេក្ខជនសម្រាប់បំពេញមុខតំណែងការងារប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សរបស់ គ.ជ.ប ដើម្បីចូលរួមបំពេញការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

លោកបានបន្តថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ត្រូវអនុវត្តដោយផ្អែកលើគោលការណ៍សមត្ថភាព បទពិសោធន៍ តម្លាភាព និងសមភាព ដើម្បីធានាថា បេក្ខជនដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិសមស្រប ត្រូវបានជ្រើសរើសឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ដំណើរការប្រឡង និងការវាយតម្លៃបេក្ខជន ត្រូវបានរៀបចំតាមដំណាក់កាល និងផ្អែកលើលក្ខខណ្ឌដែល គ.ជ.ប បានកំណត់ សម្រាប់មុខតំណែងនីមួយៗ ដើម្បីធានាឱ្យការជ្រើសរើសប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ ស្មើភាព និងមានប្រសិទ្ធភាព ព្រមទាំងអាចជ្រើសរើសបាននូវបេក្ខជនដែលមានសមត្ថភាពសមស្របទៅនឹង មុខ តំណែង និង តម្រូវការការងារ។

សម្រាប់ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅ ល.ខ.ប ខេត្ត កំពង់ចាម បេក្ខជនត្រូវប្រឡងប្រជែងសម្រាប់មុខតំណែងចំនួន២៦ រូប លើបេក្ខជនសរុបចំនួន ៤៤នាក់រួមមាន៖ គ្រូបង្ហាត់ ទ្រឹស្ដី ចំនួន ១៧រូប, គ្រូ បង្ហាត់ កុំព្យូទ័រ ចំនួន ១៤ រូប , លេខាធិការ ចំនួន ១រូប, ការីកុំព្យូទ័រ ចំនួន ៣រូប, ជំនួយការរដ្ឋបាល ចំនួន ៣រូប, ជំនួយការគណនេយ្យ ចំនួន ៣រូប, ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន១រូប និងអ្នក បេីកបរ រថយន្ត ចំនួន ២ រូប ។

ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈ និងពង្រឹងធនធានមនុស្សរបស់ គ.ជ.ប ដើម្បីបំពេញការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព តម្លាភាព និងស្របតាមច្បាប់ និងនីតិវិធីដែលបានកំណត់។

ជាចុងក្រោយ លោក សោម សូរីដា បានអំពាវនាវជូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថា ខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួនស្របតាមច្បាប់៕