* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន ទម្លាយរូបភាពជួបជាមួយលោក កឹម សុខា ភរិយា និងកូនស្រី (Video inside)

16-08-2026 14:59

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទម្លាយរូបភាពជាច្រើនសន្លឹកនៃជំនួបរវាងសម្តេច ជាមួយលោក កឹម សុខា ភរិយា និងកូនស្រី នៅភូមិគ្រឹះរបស់សម្តេច។

សម្តេចតេជោ បានបញ្ជាក់លើ Channel CoolApp ផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខាចុះ សួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញសម្តេច។ នៅថ្ងៃនេះ លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រី បានអញ្ជើញសួរសុខទុក្ខសម្តេចម្តងទៀត។

សម្តេចបានបញ្ជាក់ថា សម្តេច និងលោក កឹម សុខា ជក់និយាយគ្នារហូត៣ម៉ោង ពោលពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដោយនិយាយច្រើនជាមួយលោកស្រី កឹម មនោវិទ្យា។

សម្តេចតេជោ បានសរសើរលោកស្រី កឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជួបជាមួយលោកស្រី កឹម មនោវិទ្យា ដែរ។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ជំនួបនោះជជែកច្រើនលើការរួមគ្នាកសាងជាតិ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការវិវឌ្ឍយ៉ាងខ្លាំងនៃទំនាក់ទំនងឥស្សរជននយោបាយចាស់វស្សានៅកម្ពុជា គឺសម្តេចតេជោ និងលោក កឹម ជាពិសេសការមានទំនាក់ទំនងល្អរវាងគ្នា។

ស្ថានភាពនេះ បាននាំឱ្យប្រជាពលរដ្ឋខ្មែរពេញចិត្ត និងសាទរយ៉ាងខ្លាំង។ ពលរដ្ឋខ្មែរចង់ឃើញអ្នកនយោបាយខ្មែរអាចធ្វើការជាមួយគ្នាដោយភាពសុខដុម ដើម្បីកសាងជាតិ៕