* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពង្រឹងកម្លាំងស្នូលឆ្ពោះទៅកាន់ជ័យជម្នះ! គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ប្រកាសសមាសភាពរចនាសម្ព័ន្ធគណៈចលនាមហាជនថ្មី

16-08-2026 17:20

(ពោធិ៍សាត់)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចកែសម្រួលរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត ក្រោមអធិបតីភាពលោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅមន្ទីរគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈជំនាញទាំង៥ ព្រមទាំងសមាជិក សមាជការមន្ទីរ អង្គភាព ស្រុក ក្រុង សរុបជាង ៥០០នាក់។

នៅក្នុងពិធីនោះ លោក ពៅ ពិសិដ្ឋ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានគណៈចលនាមហាជន និងជាប្រធានលេខាធិការដ្ឋាន បានឡើងជម្រាបជូនអំពីការងារពង្រឹងរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក-ក្រុង ឃុំ-សង្កាត់។

បន្ទាប់មក លោក ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអានសេចក្តីសម្រេចលេខ២០៩ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលសមាសភាពគណៈចលនាមហាជន តាមផ្នែកនីមួយៗរួមមាន៖

*គណៈចលនាមហាជនខេត្ត៖ សរុបចំនួន ៨៧រូប ដោយមាន លោក ខូយ រីដា ជាប្រធាន។
*គណៈចលនាយុវជន៖ សរុបចំនួន ៤៩រូប មាន លោក ខូយ រីដា ជាប្រធាន និងលោក ងួន ប៉ោសេង ជាអនុប្រធាន។
*ក្រុមចលនាស្ត្រី៖ សរុបចំនួន ២១រូប មាន លោកស្រី ឈឹម ស៊ីណា ជាប្រធាន។
*ក្រុមគណៈចលនាសហជីព៖ សរុបចំនួន ៦៣រូប មាន លោក ហេង សុភាណា ជាប្រធាន។
*គណៈចលនាអង្គការសមាគម និងដៃគូអភិវឌ្ឍន៍៖ សរុបចំនួន ៦០រូប មាន លោក ញឹក បានខេង ជាប្រធាន។
*លេខាធិការដ្ឋាន៖ សរុបចំនួន ២៥រូប មាន លោក ពៅ ពិសិដ្ឋ ជាប្រធាន។
*រចនាសម្ព័ន្ធស្រុក-ក្រុងទាំង៧៖ មានអភិបាលស្រុក-ក្រុង ជាប្រធាន និងក្រុមចលនាមហាជនទាំង ៤៩ឃុំ-សង្កាត់។

តួនាទីភារកិច្ចស្នូល៖ គណៈចលនាមហាជន ជាសេនាធិការ និងជាជំនួយការដ៏មានប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំស្រទាប់មហាជន យុវជន ស្ត្រី កម្មករនិយោជិត និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្តាប់ឱ្យបាននូវរាល់តម្រូវការ សំណូមពរ និងសតិអារម្មណ៍ ដើម្បីវិភាគ និងដោះស្រាយឱ្យបានទាន់ពេលវេលាស្របតាមគោលនយោបាយបក្ស។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ខូយ រីដា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុតចំពោះមន្ត្រីបក្សគ្រប់ថ្នាក់ ដែលមានស្មារតី និងឆន្ទៈមោះមុតក្នុងការចូលរួមគាំទ្រយ៉ាងក្លៀវក្លាជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានស្នើឱ្យបង្កើនការយកចិត្តទុកដាក់ធ្វើអំពើល្អ រាល់សកម្មភាពបក្ស ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈរលើផលប្រយោជន៍ប្រជាជន។ កសាងកម្លាំងឱ្យកាន់តែមុតមាំក្រោមពាក្យស្លោក «សមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក» ដើម្បីប្រជែងយកជ័យជម្នះជូនគណបក្ស។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃបម្រើជាតិដ៏ធធេង រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម និងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ជោគជ័យ និងការរីកចម្រើនរបស់ប្រទេសជាតិ គឺក្រោមមគ្គុទេសក៍ដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្ស៕