* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រជាពលរដ្ឋនៅស្រុកសេសានជាង ២០០ គ្រួសារ ទទួលបានមុងប្រើប្រាស់ ដើម្បីការពារហានិភ័យនៃជំងឺដែលអាចបណ្តាលមកពីមូសខាំ

16-08-2026 18:01

(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋរស់នៅចំណុចស្ដៅ៣ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន ២១៧គ្រួសារ បានទទួលមុងចំនួន ២១៧មុង ដើម្បីប្រើប្រាស់ការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺដែលអាចបណ្តាលមកពីមូសខាំ ជាពិសេសក្នុងរដូវវស្សាដែលសកម្មភាពមូសមានការកើនឡើង។

ការផ្តល់មុងជូនប្រជាពលរដ្ឋនេះ បានធ្វើឡើងក្នុងឱកាសដែលលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ នៅតំបន់ស្ដៅ៣ ឃុំស្ដៅ ស្រុកសេសាន ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់អំពី គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ព្រមទាំងពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោកអភិបាលស្រុកសេសាន បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយសារការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន មិនអាចពឹងផ្អែកតែលើអាជ្ញាធរ ឬកម្លាំងសមត្ថកិច្ចតែមួយផ្នែកនោះទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះលោក សុវណ្ណ ពិសេដ្ឋ បានណែនាំឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ការគ្រឿងញៀន ការទប់ស្កាត់អំពើហិង្សា ការគោរពច្បាប់ចរាចរណ៍ និងការរួមចំណែកការពារបរិស្ថាន ព្រមទាំងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននៅពេលមានបញ្ហា ឬហេតុការណ៍មិនប្រក្រតីកើតឡើងនៅក្នុងសហគមន៍។

ក្រៅពីការផ្សព្វផ្សាយគោលនយោបាយ កិច្ចប្រជុំក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងនូវ សំណូមពរបញ្ហាប្រឈមនិងតម្រូវការចាំបាច់ ដែលពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ដើម្បីឱ្យអាជ្ញាធរស្រុក និងមន្ត្រីជំនាញបានស្តាប់ ពិនិត្យ និងស្វែងរកដំណោះស្រាយឱ្យបានសមស្របតាមលទ្ធភាព។ ប្រជាពលរដ្ឋបានសម្តែងការសាទរ និងអរគុណចំពោះអាជ្ញាធរស្រុក ដែលបានយកចិត្តទុកដាក់ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ស្តាប់ពីបញ្ហាប្រឈម និងតម្រូវការរបស់ពួកគាត់ ព្រមទាំងផ្តល់សម្ភារៈចាំបាច់មួយចំនួន ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

គូសបញ្ជាក់ផងដែរថា មុងចំនួន ២១៧មុង សម្រាប់ប្រជាពលរដ្ឋចំនួន ២១៧គ្រួសារ ត្រូវបានចែកជូនក្នុងឱកាសនោះ គឺដើម្បីផ្តោតលើការការពារសុខភាព និងការលើកកម្ពស់ការយល់ដឹងអំពីវិធានការការពារខ្លួនពីជំងឺដែលបណ្តាលមកពីមូស។ ក្នុងនោះ អាជ្ញាធរស្រុក ក៏អង្គភាព ពាក់ព័ន្ធ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់មុងឱ្យបានត្រឹមត្រូវ ជាពិសេសនៅពេលសម្រាកពេលយប់ និងរក្សាអនាម័យជុំវិញលំនៅដ្ឋាន ដោយកុំឱ្យមានប្រភពទឹកដក់ដែលអាចជាកន្លែងបង្កាត់ពូជមូស៕