* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការរៀបចំព្រឹត្តិការណ៍ជិះកង់ ក្រោមប្រធានបទ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ខេត្តតាកែវ ដោយមានអ្នកចូលរួមសរុបប្រមាណជាង ១,០០០នាក់

16-08-2026 18:16

(តាកែវ)៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ជិះកង់ក្រោមប្រធានបទ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» បានចាប់ផ្តើមចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ខេត្តតាកែវ ដោយមានការចូលរួមពីកីឡាករ កីឡាការិនី អ្នកស្រឡាញ់កីឡាជិះកង់ជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងសហគមន៍ សរុបប្រមាណជាង ១,០០០នាក់។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើក និងចូលរួមជិះកង់ជាមួយក្បួនកង់ក្នុងដំណាក់កាលដំបូង។

ព្រឹត្តិការណ៍ជិះកង់ដ៏ធំនេះ ត្រូវបានរៀបចំឡើងដោយ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ ក្រោមមូលនិធិឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងក្របខណ្ឌ គម្រោងតេជោភូមិ១០០ និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពី រដ្ឋបាលស្រុកអង្គរបូរី ក្លឹបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងទទួលបានការគាំទ្រពី ក្រសួងទេសចរណ៍ សប្បុរសជន ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការនានា។

គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺ ប្រើប្រាស់កីឡាជាមធ្យោបាយក្នុងការ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ភ្នំដា លើកកម្ពស់ទេសចរណ៍បៃតង និងជំរុញការចូលរួមរបស់សហគមន៍ ព្រមទាំងភ្ជាប់សកម្មភាពកីឡាជាមួយការអប់រំ ការងារសង្គម និងការអភិរក្សបរិស្ថាន។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាផ្សព្វផ្សាយដ៏មានសារៈសំខាន់ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរបានស្គាល់កាន់តែទូលំទូលាយអំពី សក្តានុពល សមិទ្ធផល ផលិតផល និងសេវាកម្មទេសចរណ៍របស់សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍ប្រកបដោយចីរភាព។

ក្បួនកង់ដែលដឹកនាំដោយ ក្លឹបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា បានចេញដំណើរនៅវេលាម៉ោង ៥:០០ព្រឹក ពីវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្លងកាត់ក្រុងតាខ្មៅ និងបន្តតាមផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ស្រុកអង្គរបូរី ខេត្តតាកែវ។ ពេលធ្វើដំណើរទៅដល់ស្រុកព្រៃកប្បាស ក្បួនកង់ពីរាជធានីភ្នំពេញបានជួបជុំជាមួយក្រុមអ្នកជិះកង់មកពីទីរួមខេត្តតាកែវ តំបន់ទន្លេបាទី ភ្នំជីសូ និងអង្គតាសោម រួចបន្តដំណើររួមគ្នាឆ្ពោះទៅកាន់ស្រុកអង្គរបូរ និងបន្តទៅកាន់ប្រាសាទភ្នំដា ដែលជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងមានតម្លៃសំខាន់ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។

បន្ថែមពីលើសកម្មភាពជិះកង់ អ្នកចូលរួមបានចូលរួមក្នុងសកម្មភាពសង្គម និងបរិស្ថាន ដោយនាំយកសម្ភារៈសិក្សា និងអំណោយទៅប្រគល់ជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាតប្រមាណ ៤៣៧នាក់ មកពីសាលាបឋមសិក្សាចំនួន៤ ព្រមទាំងផ្តល់ការឧបត្ថម្ភ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូចំនួន ៣១នាក់។ ជាមួយគ្នានេះ ក៏មានសកម្មភាពដាំកូនដើមក្ងោកចំនួន ៦០០ដើម តាមបណ្តោយផ្លូវឡើងទៅកាន់ប្រាសាទភ្នំដា ដើម្បីរួមចំណែកបង្កើនគម្របបៃតង កែលម្អសោភ័ណភាព និងលើកកម្ពស់ទេសចរណ៍បៃតង។

ក្នុងឱកាសនេះ អ្នកចូលរួមក៏បានស្វែងយល់ និងផ្សព្វផ្សាយអំពី សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា និងសមិទ្ធផលដែលសម្រេចបានតាមរយៈការគាំទ្រដោយមូលនិធិឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR ) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងក្របខណ្ឌគម្រោងតេជោភូមិ១០០ រួមមាន អគារពហុបំណងសហគមន៍ អាហារដ្ឋាន ផ្ទះស្នាក់សហគមន៍ និងសកម្មភាពកសិកម្ម ដូចជាការចិញ្ចឹមបង្កងទឹកសាបជាដើម។ សកម្មភាពនេះបានចូលរួមផ្សព្វផ្សាយសក្តានុពល ផលិតផល និងសេវាកម្មទេសចរណ៍របស់សហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញការបង្កើតចំណូលសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។

ជារួម ព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា និងផ្សារភ្ជាប់ជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា បានបង្ហាញពីការរួមបញ្ចូលគ្នារវាង កីឡា ទេសចរណ៍ ការអប់រំ សកម្មភាពសង្គម និងការអភិរក្សបរិស្ថាន ព្រមទាំងជាវេទិកាផ្សព្វផ្សាយសក្តានុពល និងតម្លៃទេសចរណ៍សហគមន៍។ តាមរយៈការភ្ជាប់វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ កីឡា កសិកម្ម និងជីវភាពសហគមន៍ ព្រឹត្តិការណ៍នេះបានរួមចំណែកបង្កើនការយល់ដឹង និងការចូលរួមរបស់សាធារណជន ព្រមទាំងបើកចក្ខុវិស័យថ្មីក្នុងការប្រើប្រាស់កីឡាជាកម្លាំងជំរុញ ទេសចរណ៍បៃតង និងទេសចរណ៍សហគមន៍ប្រកបដោយចីរភាព ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន៕