* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្នុងមួយថ្ងៃសមត្ថកិច្ចស្រុកត្រាំកក់ បង្ក្រាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតម្សៅក្រាម ២៤កញ្ចប់

16-08-2026 18:51

(តាកែវ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ២៤កញ្ចប់ ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ បានធ្វើឡើងនៅវេលាម៉ោង ៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ម៉ៅ ស៊ីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។

ប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន៖ឈ្មោះ សុវណ្ណ មករា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលសមត្ថកិច្ចសង្ស័យថា ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់។ ឈ្មោះ អ៉ឹម ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ពាក់ព័ន្ធនឹងការប្រើប្រាស់។ ឈ្មោះ កង រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្រើប្រាស់។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៨កញ្ចប់ ទូរស័ព្ទដៃ ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ដោយឡែកករណីទី២ បានកើតឡើងនៅវេលាម៉ោង ៥៖៤០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដដែល ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត រួមមាន៖ ឈ្មោះ ស៊ង សុខឃ្លីន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់។ ឈ្មោះ សុំ សីហា ហៅ ឆាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់។ ឈ្មោះ ស្រ៊ុន ខៀវ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ពាក់ព័ន្ធនឹងការប្រើប្រាស់។

សមត្ថកិច្ចបានដកហូតវត្ថុតាងក្នុងករណីទី២ រួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

សរុបក្នុងប្រតិបត្តិការបង្ក្រាប ២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ កម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ និងដកហូតម្សៅក្រាមសង្ស័យជាសារធាតុញៀនសរុប ២៤កញ្ចប់ ព្រមទាំងទូរស័ព្ទដៃ៤គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕