* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកឆែប ខេត្តព្រះវិហារ ណែនាំមន្ត្រីគណបក្សត្រូវពង្រឹងសមត្ថភាព ឱ្យសក្តិសមជាកម្លាំងស្នូលលើសមរភូមិសាធារណមតិ

16-08-2026 21:49

(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកឆែប បានថ្លែងជំរុញឱ្យមន្ត្រី និងយុវជនគណបក្ស បន្តពង្រឹងចំណេះដឹង សមត្ថភាព និងស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមបំពេញភារកិច្ចរបស់គណបក្ស និងត្រៀមខ្លួនឆ្លើយតបចំពោះបញ្ហានានានៅលើសមរភូមិសាធារណមតិ។

ការថ្លែងរបស់លោក សំ លាងទ្រី ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៩ នៅស្នាក់ការគណបក្សស្រុកឆែប ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីសិក្ខាកាមបានសិក្សារៀនសូត្រអស់រយៈពេល៣ថ្ងៃ។

នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះស្មារតីខិតខំរៀនសូត្រ ការគោរពវិន័យ និងសាមគ្គីភាពរបស់សិក្ខាកាម ដែលបានចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្សា។ លោកចាត់ទុកថា ការចូលរួមនេះបង្ហាញពីការទទួលខុសត្រូវរបស់មន្ត្រីគណបក្ស និងការត្រៀមខ្លួនដើម្បីចូលរួមជួយការងារអប់រំនយោបាយ សតិអារម្មណ៍ និងការងារចាត់តាំងរបស់គណបក្សនៅតាមមូលដ្ឋាន។

លោកបានថ្លែងបញ្ជាក់ថា៖ ការអប់រំនយោបាយ គឺជាផ្នែកមួយដ៏សំខាន់នៃការងារសតិអារម្មណ៍របស់គណបក្ស ដែលមានគោលដៅពង្រឹងការយល់ដឹងរបស់មន្ត្រី ជាពិសេសមន្ត្រីវ័យក្មេង ឱ្យមានការយល់ដឹងច្បាស់លាស់អំពីតួនាទី ភារកិច្ច និងទិសដៅការងាររបស់គណបក្ស ព្រមទាំងបង្កើនសមត្ថភាពក្នុងការចូលរួមការងារសាធារណមតិ។

លោក សំ លាងទ្រី ក៏បានថ្លែងលើកឡើងទៀតថា៖ ការតស៊ូនៅលើសមរភូមិសាធារណមតិ នាពេលបច្ចុប្បន្នកាន់តែមានភាពស្រួចស្រាល់ និងមានរូបភាពផ្សេងៗ ដូច្នេះមន្ត្រី និងយុវជនគណបក្ស ត្រូវខិតខំស្វែងយល់អំពីកម្មវិធីនយោបាយ គោលការណ៍ និងការងាររបស់គណបក្ស ដើម្បីកសាងចំណេះដឹងរបស់ខ្លួនឱ្យកាន់តែរឹងមាំ។

លោកបានថ្លែងប្រៀបធៀបថា៖ ចំណេះដឹង គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់មន្ត្រីគណបក្សក្នុងការចូលរួមលើសមរភូមិសាធារណមតិ ដោយទាមទារឱ្យមន្ត្រីគ្រប់រូបពង្រឹងខ្លួនឱ្យសក្តិសមជាមន្ត្រីល្អ មានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន និងមានការយល់ដឹងច្បាស់លាស់អំពីបញ្ហាសង្គម និងនយោបាយ។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមឱ្យក្តាប់ជាប់ខ្លឹមសារកម្មវិធីនយោបាយ និងឧត្តមគតិរបស់គណបក្ស ពង្រឹងស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

លោកក៏បានថ្លែងណែនាំឱ្យសិក្ខាកាមយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការងារ តាមទិសស្លោក «រៀមច្បងគឺជាគ្រូ កន្លែងធ្វើការគឺជាសាលារៀន» ព្រមទាំងគោរពវិន័យការងារ គោរពច្បាប់រដ្ឋ ការពារកិត្យានុភាពរបស់គណបក្ស និងរាជរដ្ឋាភិបាល និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលជាបញ្ហាបង្កផលប៉ះពាល់ដល់សង្គម។

លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវឱ្យមន្ត្រី និងសិក្ខាកាមទាំងអស់ បន្តរួមកម្លាំងសាមគ្គីជុំវិញរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងគាំទ្រការដោះស្រាយបញ្ហាជាតិ ពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើស្មារតីសាមគ្គីភាព និងផលប្រយោជន៍ជាតិជាធំ។

នៅក្នុងពិធីបិទវគ្គនេះដែរ លោក សំ លាងទ្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់គ្រូឧទ្ទេស គ្រូជំនួយ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប គណៈកម្មាធិការគណបក្សស្រុកឆែប និងគណៈឃោសនាអប់រំខេត្ត ដែលបានសហការគ្នារៀបចំ និងដំណើរការវគ្គអប់រំនយោបាយនេះប្រកបដោយជោគជ័យ។

លោក សំ លាងទ្រី បានសម្តែងក្តីសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ដែលសិក្ខាកាមទទួលបានក្នុងរយៈពេល៣ថ្ងៃ នឹងក្លាយជាធាតុចូលថ្មីសម្រាប់ពង្រឹងទស្សនៈ ស្មារតី និងសមត្ថភាពការងារ ហើយយកទៅអនុវត្តជាក់ស្តែងក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីរួមចំណែកដល់ការងារគណបក្ស និងសង្គមជាតិ៕