* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ កុំលក់គណនីធនាគារ គណនីរបស់អ្នក មិនមែនជារបស់លក់ទេ !

17-08-2026 09:53

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំលក់គណនីធនាគារ ព្រោះគណនី មិនមែនជារបស់លក់ទេ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ទៀតថា ការលក់ ឬឱ្យអ្នកដទៃប្រើប្រាស់គណនីធនាគាររបស់អ្នក មានហានិភ័យខ្ពស់ណាស់! ប្រសិនបើគណនីនោះត្រូវបានយកទៅប្រើប្រាស់ក្នុងសកម្មភាពមិនស្របច្បាប់ អ្នកអាចនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងខាតបង់ទ្រព្យសម្បតការលក់ ឬឱ្យអ្នកដទៃប្រើប្រាស់គណនីធនាគាររបស់អ្នក មានហានិភ័យខ្ពស់ណាស់! ប្រសិនបើគណនីនោះត្រូវបានយកទៅប្រើប្រាស់ក្នុងសកម្មភាពមិនស្របច្បាប់ អ្នកអាចនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងខាតបង់ទ្រព្យសម្បត្តិ។

* ហានិភ័យដែលអាចកើតមាន៖
- អ្នកដទៃអាចប្រើគណនីរបស់អ្នក ដើម្បីទទួល ឬផ្ទេរប្រាក់ពីសកម្មភាពខុសច្បាប់
- ធនាគារអាចផ្អាក ឬបិទគណនី
- អ្នកអាចត្រូវបានកោះហៅឱ្យបកស្រាយអំពីប្រភព និងប្រតិបត្តិការផ្ទេរប្រាក់ដែលអ្នកមិនបានធ្វើ
- អាចមានបញ្ហាផ្លូវច្បាប់ ប្រសិនបើគណនីត្រូវបានប្រើប្រាស់ក្នុងបទល្មើស
- អាចប៉ះពាល់ដល់ឥណទាន ឬឈ្មោះរបស់អ្នកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

*ត្រូវធ្វើ៖
- ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាព
- កុំផ្តល់លេខសម្ងាត់, OTP, កាត ATM ឬសិទ្ធិចូល Mobile Banking ឱ្យអ្នកដទៃ
- ប្រសិនបើបានផ្តល់ព័ត៌មានរួច សូមទាក់ទងធនាគាររបស់អ្នកជាបន្ទាន់ ដើម្បីស្នើសុំពិនិត្យ ឬការពារគណនី។

* កុំធ្វើ៖
- កុំលក់ ឬឱ្យអ្នកដទៃប្រើគណនីធនាគាររបស់អ្នកជាដាច់ខាត
- កុំផ្តល់លេខសម្ងាត់, OTP ឬកាត ATM ឱ្យអ្នកដទៃ
- កុំផ្តល់សិទ្ធិចូលប្រើ Mobile Banking ទៅអ្នកដទៃ
- កុំទទួលប្រាក់ ឬផ្ទេរប្រាក់ជំនួសអ្នកដទៃ
- កុំចូល Link ឬ App ដែលមិនស្គាល់ប្រភពច្បាស់លាស់។

កុំលក់គណនីធនាគារ! ការពារខ្លួនអ្នក គ្រួសារ និងសហគមន៍ រួមគ្នាបង្ការបទល្មើសហិរញ្ញវត្ថុ!