* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ទ្រី ដាលុច ចុះសួរសុខទុក្ខ និងនាំអំណោយជូនពលរដ្ឋខ្វះខាតក្នុងឃុំត្បែង

17-08-2026 10:26

(កណ្តាល)៖ ការចែករំលែក និងយកអាសាអ្នកខ្សត់ គឺជាវប្បធម៌ដ៏ល្អមួយក្នុងសង្គមខ្មែរ ហើយ​ត្រូវ​បានសាបព្រោះជាប់ជាប្រចាំដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ យោងលើស្មា​រតី​នៃការ​អប់រំ និងសាបព្រោះនេះ លោក ទ្រី ដាលុច ប្រធានក្រុមការងារយុវជន​គណបក្ស​ចុះមូល​ដ្ឋាន​ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តែងបានធ្វើសកម្មភាពសួរសុខទុក្ខ និងនាំ​អំណោយជាហូរហែជូនដល់ប្រជាពលរដ្ឋខ្វះខាតនៅក្នុងឃុំត្បែងនេះ។

នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ លោក ទ្រី ដាលុច បានចុះធ្វើសកម្មភាពនេះ​ជាបន្ត​ទៀត ដោយបានជួបសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារក្រីក្រចំនួន ២០គ្រួសារ រស់នៅ​ក្នុងភូមិអង្គខ្លី ភូមិជ្រលង ភូមិកុកទិល និងភូមិក្រាំងឈើនាង ស្ថិតក្នុងមូលដ្ឋានឃុំត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្នុងឱកាសនោះ លោក ទ្រី ដាលុច បានណែនាំដល់អាជ្ញាធរឃុំ និងសមត្ថកិច្ចនគរបាលឃុំ យក​ចិត្ត​ទុកដាក់ដោះស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមផ្សេងៗ​ដែលប្រជា​ពលរដ្ឋក្នុងមូល​ដ្ឋាន​ជួបប្រទះ។ លោក ក៏បានណែនាំប្រជាពលរដ្ឋរួសរាន់បន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ប្រសិន​បើផុត​កំណត់ ដើម្បីបំពេញសិទ្ធិ និងករណីយកិច្ចជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា អំណោយដែលលោក ទ្រី ដាលុច បានផ្តល់ជូនដល់គ្រួសារក្រីក្រ​ទាំង២០គ្រួសារ​នោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មីជាតិ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និង ថវិកាមួយចំនួន៕