* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គការសង្គមស៊ីវិលក្នុង​ខេត្តកំពង់ឆ្នាំង បន្តចូលរួម​ទប់ស្កាត់ព័ត៌មាន​ក្លែង​ក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជំរុញការកសាងសង្គមឌីជីថលនៅកម្ពុជា

17-08-2026 14:11

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសណ្ឋាគារ សុវណ្ណភូមិ ក្រុងកំពង់ឆ្នាំង អង្គការ​​សង្គមស៊ីវិលក្នុងខេត្តកំពង់ឆ្នាំង បានចូលរួម​វេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការ សង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល» ដោយសហការរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ភិបាល វ.ស.ស. និងលោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដោយ​មានការអញ្ជើញចូលរួម​ពី​អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។

ថ្លែងក្នុងពិធីបើកអង្គវេទិកាសន្ទនានាព្រឹកនេះ លោក ប៉ៃ សំបូរ​ ​បានកោតសរសើរ​ចំពោះកិច្ចសហការជិតស្និទ្ធ​រវាង​អាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិល​ក្នុងខេត្តកំពង់ឆ្នាំង ដែលបានរួមគ្នាជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​លើកកម្ពស់​សុខុមាលភាព និងជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។

លោកអគ្គលេខាធិការ បានគូសប​ញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ​ចំពោះ​អង្គការសង្គមស៊ីវិលដែលជាដៃគូមិនអាច​ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត និង​ថាមវន្ដ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា។

ទន្ទឹមនឹងនេះ លោក​ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន​ជួយផ្សព្វផ្សាយជំរុញឱ្យ​​យុវជនចុះឈ្មោះចូលរៀនថ្នាក់បច្ចេកទេស​និងវិជ្ជាជីវៈនៅ​វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដើម្បី​ទទួលបានឱកាសការងារកាន់តែល្អប្រសើរនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋាន ដែលអាចជួយលើកកម្ពស់​ជីវភាព​រស់នៅកាន់តែល្អប្រសើរ។

ជាមួយគ្នានេះដែរលោក ជា សុខរិទ្ធិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន។

លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់​បន្ត​សហការឱ្យកាន់​​តែជិតស្និទ្ធ​ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបន្តពង្រឹងភាពជាដៃគូល្អ​ក្នុងការគាំទ្រអនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្របតាមកម្មវិធី​នយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ដើម្បីរក្សាបាននូវសុខសន្តិភាព​ ស្ថិរភាពរឹងមាំ ការគោរពសិទ្ធិសេរីភាព​​ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ក៏ដូចជាជំរុញការអនុវត្ត​​គោលនយោបាយភូមិ-ឃុំ​មានសុវត្ថិភាព ​និងការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់មូលដ្ឋាន។

អង្គវេទិកា​ក៏បានបើកទូលាយ​ឱ្យតំណាងអង្គការសង្គមស៊ីវិល​លើកយកនូវបញ្ហាប្រឈមនិងសំណូមពរ មកជជែក​ពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនិងពង្រឹងកិច្ចសហការល្អជាមួយគ្នា។ ជាលទ្ធផល បញ្ហាប្រឈមនិង​​សំណូមពរ​​មួយចំនួន ត្រូវបាន​ដោះស្រាយជាក់ស្តែងក្នុងកិច្ច​ពិភាក្សាដោយផ្ទាល់ និងទទួលបានការសាទរពីអង្គវេទិកាទាំងមូល។

ក្នុងវេទិកាសន្ទនានាព្រឹកនេះផងដែរ លោក ហ៊ាង សុបញ្ញា អ្នកស្រាវជ្រាវ​នៃបណ្ឌិត្យសភា​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា បានចូលរួមធ្វើបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថលនិងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់អង្គការ​​សង្គមស៊ីវិល» ក្រោមការសម្របសម្រួលពី វ.ស.ស. ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​​ឌីជីថលនិងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕