* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ទង់ជាតិឥណ្ឌូណេស៉ី បក់រវិចនៅកម្ពុជា ខណៈឥណ្ឌូណេស៉ីប្រារព្ធខួបឯករាជ្យទី៨១ នៅរាជធានីភ្នំពេញ (Video inside)

17-08-2026 14:17

(ភ្នំពេញ)៖ ស្មារតីឯករាជ្យរបស់ឥណ្ឌូណេស៊ី ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ ដោយមានពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ ២៥០នាក់ បានចូលរួមពិធីហូតទង់ជាតិ ដើម្បីអបអរសាទរខួបទី៨១ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋឥណ្ឌូណេស៊ី នៅស្ថានទូតឥណ្ឌូណេស៊ី នាព្រឹកថ្ងៃចន្ទ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ពិធីដែលបានចាប់ផ្តើមនៅម៉ោង ៧៖០០ ព្រឹក ត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសដ៏ឧឡារិក និងពោរពេញដោយភាពរីករាយ ដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពដ៏រឹងមាំក្នុងចំណោមសហគមន៍ឥណ្ឌូណេស៊ីនៅកម្ពុជា។ ពលរដ្ឋឥណ្ឌូណេស៊ីជាច្រើន បានចូលរួមពិធីដោយស្លៀកពាក់ឈុតប្រពៃណី និងវ៉ាស្ត្រា (wastra) ដែលជាក្រណាត់ប្រពៃណីឥណ្ឌូណេស៊ី បង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងភាពចម្រុះរបស់ប្រទេស ដែលបន្តរីកចម្រើនក្នុងចំណោមជនជាតិឥណ្ឌូណេស៊ីនៅកម្ពុជា។

ការហូតទង់ជាតិឥណ្ឌូណេស៊ីក្រហមស ត្រូវបានដឹកនាំដោយលោក Krishnajie Partadiredja ភារធារីស្តីទីនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅភ្នំពេញ។ ទង់ជាតិត្រូវបានហូតដោយកងទ័ពទង់ជាតិឥណ្ឌូនេស៊ី (Paskibra) ដែលសមាជិកឆ្នាំនេះសុទ្ធតែជាស្ត្រី។

បន្ទាប់ពីពិធីនេះ ការរំលឹកខួបបានបន្តជាមួយនឹងការកាត់នំ tumpeng ដែលជានំអង្កររាងសាជីជានិមិត្តរូបនៃការដឹងគុណចំពោះឯករាជ្យភាពរបស់ឥណ្ឌូណេស៊ី ដែលត្រូវបានរក្សាអស់រយៈពេលជាងប្រាំបីទសវត្សរ៍។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោកភារធារីស្តីទី Krishnajie បានអំពាវនាវដល់ពលរដ្ឋឥណ្ឌូណេស៊ីទាំងអស់នៅកម្ពុជា ឱ្យប្រើប្រាស់ការរំលឹកទិវាបុណ្យឯករាជ្យនេះជាឱកាសដើម្បីពង្រឹងសាមគ្គីភាព និងរួមចំណែកជាវិជ្ជមានក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។

លោក Krishnajie Partadireja បានថ្លែងថា៖ «វឌ្ឍនភាពដែលឥណ្ឌូណេស៊ីទទួលបាននាពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលនៃការតស៊ូ និងការលះបង់របស់បុព្វបុរសរបស់យើង។ វាជាទំនួលខុសត្រូវរបស់យើងក្នុងការបន្តការតស៊ូរបស់ពួកគេ ដើម្បីសម្រេចបានឥណ្ឌូណេស៊ីមួយដែលមានអធិបតេយ្យ យុត្តិធម៌ និងវិបុលភាព»។

លោកបានសង្កត់ធ្ងន់បន្ថែមថា ឥណ្ឌូណេស៊ីបានជម្នះរាល់បញ្ហាប្រឈមជាបន្តបន្ទាប់ នៅពេលដែលគ្រប់ផ្នែកនៃសង្គមបានរក្សាស្មារតីសាមគ្គីភាព។

លោកបានបន្ថែមថា៖ «ដោយដឹកនាំដោយស្មារតីតស៊ូនេះ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅភ្នំពេញ បន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញផលប្រយោជន៍ជាតិរបស់ឥណ្ឌូណេស៊ី ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា»។

ខួបទី៨១ នៃទិវាបុណ្យឯករាជ្យឥណ្ឌូណេស៊ីនៅភ្នំពេញ ក៏បានផ្តល់ឱកាសដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូណេស៊ី និងកម្ពុជាផងដែរ។ ក្រៅពីសមាជិកសហគមន៍ឥណ្ឌូណេស៊ី ពិធីនេះក៏មានការចូលរួមពីតំណាងកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិកម្ពុជា ដែលជាដៃគូដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ខួបទី៨១ នៃទិវាបុណ្យឯករាជ្យឥណ្ឌូណេស៊ីនៅភ្នំពេញ មិនត្រឹមតែជាពេលវេលាដើម្បីរំលឹកដល់ដំណើរដ៏វែងឆ្ងាយរបស់ឥណ្ឌូណេស៊ីក្នុងនាមជាប្រទេសឯករាជ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីពង្រឹងសាមគ្គីភាពក្នុងចំណោមពលរដ្ឋឥណ្ឌូណេស៊ី ថ្លែងអំណរគុណដល់ដៃគូដ៏មានតម្លៃ និងបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូណេស៊ី និងកម្ពុជា៕