* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

17-08-2026 14:19

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារពាក់កណ្តាលអាណត្តិ ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងពិភាក្សារៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨។

កិច្ចប្រជុំនេះមានគោលបំណងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។

កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ រៀបចំឡើងដោយគណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។ វត្តមានអ្នកចូលរួមប្រមាណជិត ៥០០នាក់ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលគួរឱ្យកត់សម្គាល់ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបនៃក្រសួងព័ត៌មានសម្រេចបានក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតចេញពីការលះបង់ ការយោគយល់ កិច្ចសហការគ្នា និងសាមគ្គីភាពជាធ្លុងមួយ។ ទោះបីជាមានការលំបាក បញ្ហាប្រឈម និងឧបសគ្គមួយចំនួនក្តី ក្រសួងបានឈានមកដល់ដំណាក់កាលមួយដែលផ្តល់ក្តីសង្ឃឹម និងជាកម្លាំងចិត្តសម្រាប់បន្តដំណើរទៅមុខប្រកបដោយទំនុកចិត្ត។

រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ត្រូវមានភាពច្បាស់លាស់ ជាក់ស្តែង អាចអនុវត្តបាន និងត្រូវភ្ជាប់ជាមួយគោលដៅរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងគុណភាពព័ត៌មាន ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងការវិវត្តនៃសង្គម។

ក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ព្រមទាំងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន។ កិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់ពិភាក្សា និងកំណត់ទិសដៅអាទិភាព ដើម្បីធានាថាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងបន្តធ្វើទំនើបកម្មវិស័យព័ត៌មានឱ្យសមស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងតម្រូវការរបស់សង្គមកម្ពុជា៕