* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិចារណកថា! សុខភាពរបស់ខ្ញុំ គឺអាស្រ័យលើបរិស្ថានដែលមាន សុខភាពល្អ

17-08-2026 15:20

(ភ្នំពេញ)៖ យើងតែងតែគិតថា សុខភាពជារឿងដែលស្ថិតនៅខាងក្នុងរាងកាយ។ យើងហូបអាហារដែលប៉ូវកម្លាំង ហាត់ប្រាណ គេងលក់ លាងដៃឱ្យស្អាត និងស្វែងរកការថែទាំវេជ្ជសាស្ត្រ។ ជម្រើសទាំងនេះពិតជាមានសារសំខាន់ ប៉ុន្តែសុខភាពក៏ត្រូវអាស្រ័យលើលក្ខខណ្ឌដែលនៅជុំវិញខ្លួនយើងផងដែរ។

ខ្យល់ស្អាត ទ្រទ្រង់សួត និងបេះដូង។ ទឹកប្រកបដោយសុវត្ថិភាព ជួយការពារជំងឺ។ ដីដែលមានជីជាតិ និងកសិកម្មប្រកបដោយការទទួលខុសត្រូវ ទ្រទ្រង់អាហារហូបចុក។ ដើមឈើ និងតំបន់បៃតង អាចផ្តល់ទីកន្លែងសម្រាប់ធ្វើចលនារាងកាយ សម្រាក និងជួយកាត់បន្ថយកំដៅ។ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលត្រូវគ្រប់គ្រងបានល្អ អាចជួយទ្រទ្រង់សេវាកម្មជាច្រើនដែលសហគមន៍ត្រូវពឹងផ្អែក។

លក្ខខណ្ឌបរិស្ថាន ក៏អាចបង្កើតជាហានិភ័យផងដែរ។ ខ្យល់ពុល ទឹកមានមេរោគ ខូចគុណភាព កាកសំណល់គ្មានសុវត្ថិភាព កំដៅខ្លាំងពេក និងសារធាតុគីមីគ្រោះថ្នាក់ អាចជះឥទ្ធិពលលើមនុស្សខុសៗគ្នា។ កុមារ មនុស្សចាស់ជរា អ្នកធ្វើការនៅខាងក្រៅ និងមនុស្សដែលមានបញ្ហាសុខភាពស្រាប់ អាចជាអ្នកដែលងាយរងគ្រោះជាងគេ។

ការយល់ដឹងពីទំនាក់ទំនងទាំងនេះ គួរតែបំផុសឱ្យមានការប្រុងប្រយ័ត្ន និងថែរក្សា មិនមែនបង្កើតជាភាពភ័យខ្លាចនោះទេ។ យើងអាចការពារខ្លួនយើងបាន តាមរយៈការអនុវត្តផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាព និងការណែនាំសុខភាពដែលគួរឱ្យទុកចិត្ត។ យើងក៏អាចកែលម្អលក្ខខណ្ឌរួមបានដែរ៖ ការរក្សាសម្ភារដាក់ទឹកឱ្យមានសុវត្ថិភាព ការកាត់បន្ថយទឹកដក់ដែលជាកន្លែងមូសពាំនាំជំងឺបន្តពូជ ការជៀសវាងការដុតកាកសំណល់ ការដាំដើមឈើផ្តល់ម្លប់សមស្រប និងការថែរក្សាទីសាធារណៈឱ្យស្អាត។

ការថែទាំសុខភាព និងបរិស្ថាន គួរតែធ្វើឡើងដោយសេចក្តីមេត្តាករុណា។ មនុស្សម្នាក់អាចប្រើប្រាស់វិធីសាស្ត្រដែលមានគ្រោះថ្នាក់ ដោយសារតែពួកគេគ្មានជម្រើសដែលមានសុវត្ថិភាពជាង ឬមិនបានដឹង។ ការកែលម្អដែលស្ថិតស្ថេរយូរអង្វែង កើតចេញពីការអប់រំ ជម្រើសជាក់ស្តែង ប្រព័ន្ធការងារ និងកិច្ចសហប្រតិបត្តិការល្អ មិនមែនការស្ដីបន្ទោសនោះទេ។

សុខុមាលភាពផ្លូវចិត្ត ក៏ភ្ជាប់ជាមួយបរិយាកាសជុំវិញខ្លួនដែរ។ ការចំណាយពេលនៅក្នុងតំបន់បៃតងដែលមានសុវត្ថិភាព អាចជួយសម្រួលអារម្មណ៍ ជួយលើកទឹកចិត្ត និងធ្វើឱ្យរាងកាយទទួលនូវធម្មធាតុដែលល្អៗ។ សហគមន៍ដែលយកឱ្យតម្លៃ និងចេះយកទុកដាក់ឱ្យគ្នាទៅវិញទៅមក ជាធម្មតាតែងតែឱ្យតម្លៃទៅលើមនុស្សគ្រប់រូប៖ ការចូលរួមក្នុងន័យកែលម្អ អាចផ្លាស់ប្តូរភាពអស់សង្ឃឹម ឱ្យទៅជាអារម្មណ៍នៃភាពជារួម ការចូលរួមជារួម។

គ្មានបរិស្ថានណាដែលអាចលុបបំបាត់រាល់ជំងឺទាំងអស់បានទេ ហើយក៏គ្មានសកម្មភាពបុគ្គលណាមួយ ដែលអាចធានាសុខភាពបានទាំងស្រុងនោះដែរ។ រាងកាយមនុស្សមានភាពស្មុគស្មាញ ហើយការថែទាំពីគ្រូពេទ្យជំនាញនៅតែជាការចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយហានិភ័យបរិស្ថាន និងការការពង្រឹងបរិយាកាសជុំវិញឱ្យមានគុណភាពល្អ សុខភាពល្អ នឹងផ្តល់ឱកាសកាន់តែល្អប្រសើរដល់មនុស្សកាន់តែច្រើន ក្នុងការរស់នៅឱ្យបានរីករាយ។

នៅពេលយើងសម្អាតទីតាំងរួម ការពារប្រភពទឹក ឬជួយឱ្យដើមឈើមួយដើមលូតលាស់ គឺយើងមិនមែនកំពុងធ្វើអ្វីមួយដែលដាច់ដោយឡែកពីសុខុមាលភាពរបស់មនុស្សនោះទេ។ យើងកំពុងតែថែរក្សាលក្ខខណ្ឌនៃជីវិត។

រាងកាយរបស់អ្នកតែងតែជួបផ្ទាល់ជាមួយបរិស្ថានជាប្រចាំ តាមរយៈដង្ហើម ទឹក អាហារ សំឡេង ពន្លឺ និងការប៉ះពាល់។ សូមឱ្យការពិតនោះ ប្រែក្លាយជាការលើកទឹកចិត្ត។ ផែនដីដែលមានសុខភាពល្អជាងមុន នឹងទ្រទ្រង់សហគមន៍ឱ្យមានសុខភាពល្អជាងមុន ហើយរាល់សកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន នឹងចូលរួមចំណែកថែរក្សាផ្ទះរួមមួយនេះ។

ដូច្នេះ ការថែរក្សាបរិស្ថាន ក៏ជាអំពើនៃសេចក្តីសប្បុរស ចំពោះមនុស្សដែលយើងប្រហែលជាមិនដែលបានជួបផងដែរ។ បរិយាកាសស្អាតជាងមុន អាចការពារសុខភាពរបស់អ្នកដទៃ កាត់បន្ថយបន្ទុករបស់អ្នកធ្វើការ និងផ្តល់ទីកន្លែងដែលមានសុវត្ថិភាពជាងមុន សម្រាប់កុមាររៀនសូត្រ និងលេងកម្សាន្ត។

ទស្សនៈតាមបែបព្រះពុទ្ធសាសនា សេចក្តីមេត្តាករុណា ឆ្លើយតបទៅនឹងទុក្ខវេទនា ដោយសារការយល់ដឹងពីលក្ខខណ្ណ ហេតុបច្ច័យរបស់វា។ ដូច្នេះ ការថែរក្សាសុខភាព រួមបញ្ចូលទាំងទម្លាប់ផ្ទាល់ខ្លួន និងបរិស្ថានដែលចែករំលែកជាមួយអ្នកដទៃ។ សេចក្តីមេត្តាករុណាប្រកបដោយប្រាជ្ញា ស្វែងរកការការពារជាក់ស្តែង ព្រមទាំងប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ការពិចារណាសម្រាប់ថ្ងៃនេះ តើផ្នែកណានៃបរិស្ថានដែលខ្ញុំរស់នៅ ទ្រទ្រង់សុខុមាលភាពផ្លូវកាយ ឬផ្លូវចិត្តរបស់ខ្ញុំច្រើនជាងគេ?

សកម្មភាពសម្រាប់ថ្ងៃនេះ។ កែលម្អលក្ខខណ្ឌទ្រទ្រង់សុខភាពដែលមានសុវត្ថិភាពមួយ៖ ច្រកទឹកផឹកស្អាតឱ្យពេញ សម្អាតសំរាមនៅកន្លែងដែលគេអនុញ្ញាត ចំណាយពេលដើរលេងក្រោមមម្លប់ ឬសួរមនុស្សធំអំពីការព្រួយបារម្ភក្នុងតំបន់។

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ។​ ថ្ងៃនេះ ខ្ញុំនឹងថែរក្សាសុខភាពរបស់ខ្ញុំ និងជួយបង្កើតបរិយាកាសជុំវិញខ្លួនដែលមានសុខភាពល្អជាងមុន សម្រាប់អ្នកដទៃ។ «នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់រួមទាំងខ្លួនយើងផងដែរ»៕