* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

17-08-2026 16:45

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងណែនាំឱ្យអ្នកផលិតមាតិកាទាំងឡាយ ជៀសវាងការផលិត ចែកចាយ និងផ្សព្វផ្សាយបន្តនូវមាតិកាទាំងឡាយណាដែលបណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងបានបញ្ជាក់ថា ការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ត្រូវចៀសវាងជាដាច់ខាត ព្រោះនេះជាការទម្លាក់នូវគុណតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងជាការប្រាសចាកប្រពៃណី និងវប្បធម៌កម្ពុជា។

សេចក្តីណែនាំអន្តរក្រសួងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ការចម្លងគម្រូវប្បធម៌បរទេសតាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ត្រូវចៀសវាងជាដាច់ខាត ព្រោះនេះជាការទម្លាក់នូវគុណតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងជា ការប្រាសចាកប្រពៃណី និងវប្បធម៌កម្ពុជា ដែលអាចនាំដល់ការធ្លាក់ចុះនៃសីលធម៌ នឹងការយល់ដឹងអំពី អត្តសញ្ញាណជាតិខ្មែរ ក្នុងចំណោមយុវជននិងយុវតីជំនាន់ក្រោយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ ទំនាក់ទំនងសង្គម។

ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ជាពិសេស ថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃស្ត្រី ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និង ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមណែនាំដល់ អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងប្រព័ន្ធផ្សព្វផ្សាយ គ្រប់ប្រភេទទាំងអស់ ដូចខាងក្រោម៖

ទី១៖ បញ្ឈប់រាល់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តគ្រប់រូបភាព សារជាអក្សរ/សំឡេង វីដេអូ ឬមាតិកាទាំងឡាយណាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងបង្ហាញកេរ្តិ៍ខ្មាស និង ភាពស្រើបស្រាល ដូចជាការស្លៀកពាក់ខើចលើខើចក្រោមជ្រុលហួសហេតុពេក កាយវិការត្រាប់ តាមសកម្មភាព អាសអាភាស និងអំពើហិង្សាផ្ទុយនឹងសីលធម៌ប្រពៃណីខ្មែរ។

២៖ បញ្ឈប់រាល់ការយករូបរាងកាយស្ត្រី និងសកម្មភាពពាក់ព័ន្ធនឹងស្ត្រី ដែលមានលក្ខណៈអនាចារ និងស្រើបស្រាល មកធ្វើជាឧបករណ៍សម្រាប់ទាក់ទាញការចូលចិត្ត ការចែករំលែកបន្ត និងការចូលមើល (Likes, Shares, Views) នូវមាតិការបស់ខ្លួន ឬមកភ្ជាប់នឹងការផ្សាយពាណិជ្ជកម្ម ផលិតផល ដើម្បីបម្រើឱ្យផលប្រយោជន៍បក្ខពួក ឬផលប្រយោជន៍ផ្ទាល់ខ្លួន។

៣៖ សូមចូលរួមផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលបង្ហាញអំពីខ្លឹមសារ សកម្មភាព និងរូបភាពនានាដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិខ្មែរ និងការលើកតម្កើងកិត្តិយស និង គុណតម្លៃរបស់ស្ត្រីខ្មែរឱ្យបានទូលំទូលាយ និងបង្ហាញនូវការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គម និងនៅលើឆាកអន្តរជាតិ។

៤៖ រាល់ការផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនានា ត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់ រូបភាព ឬភាសាដែលបង្កប់នូវការរើសអើងភេទ និងការបំពានលើសេចក្តីថ្លៃថ្នូររបស់ស្ត្រី និង មនុស្សគ្រប់ៗរូប។

៥៖ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងអ្នកសារព័ត៌មានគ្រប់ៗរូប ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងត្រូវគោរពច្បាប់ជាធរមាន ដោយ មិនត្រូវផលិត ផ្សព្វផ្សាយ និងចែករំលែកបន្តនូវមាតិកាដែលជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្ត្រី។

៦៖ សូមជំរុញ និងលើកទឹកចិត្តដល់ការផលិតមាតិកា ដែលបង្ហាញពីភាពច្នៃប្រឌិត ការអប់រំ បំណិន ជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរ ដើម្បីចូលរួមកសាងសង្គមមួយដែលមាន ចំណេះដឹង និងប្រកបដោយសីលធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ ក៏ដូចជាការលើកកម្ពស់សមភាព យេនឌ័រនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត៕