* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រះសង្ឃខ្មែរនៅកូរ៉េខាងត្បូង ប្រារព្ធពិធីធម្មទានអប់រំចិត្ត និងបុណ្យផ្កាសាមគ្គី នៅវត្តខ្មែរគូមី តំបន់គូមី

17-08-2026 16:51

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម វេទិកាធម្មទានអប់រំចិត្ត និងអបអរសាទរខួបគម្រប់៥ឆ្នាំ របស់សមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី និងបុណ្យផ្កាប្រាក់សាមគ្គី ដែលប្រារព្ធធ្វើឡើងនៅវត្តខ្មែរគូមី តំបន់គូមី ខេត្ត Gyeongsangbuk-do សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណ ពៅ សុភ័ក្រ និងលោក ភេ សេងឃាង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់​លោក​ ហេង​ សួរ​ រដ្ឋមន្រ្តី​ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ដែលបានផ្តួចផ្តើម និងរៀបចំកម្មវិធីធម្មទាននេះឡើង​ ព្រមទាំងព្រះតេជគុណ រិន សារ៉ូ ព្រះតេជគុណ សុំ សុខា និងព្រះតេជគុណ ហាក់ សៀងហៃ ដែលបានផ្តល់ពុទ្ធឱវាទ និងសម្តែងព្រះធម្មទេសនា ជូនដល់សហគមន៍ខ្មែរ និងពុទ្ធបរិស័ទខ្មែរនៅសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកអប់រំផ្លូវចិត្ត លើកកម្ពស់សីលធម៌ និងផ្សព្វផ្សាយព្រះធម៌ ឱ្យកាន់តែទូលំទូលាយក្នុងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។

បន្ថែមពីនេះ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា វេទិកាធម្មទានអប់រំចិត្ត គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃសន្តិភាពផ្លូវចិត្ត សីលធម៌ សាមគ្គីភាព និងការរួមរស់ប្រកបដោយការគោរព និងយោគយល់គ្នា។ ការផ្តល់ពុទ្ធឱវាទ និងព្រះធម្មទេសនា ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបណ្តុះស្មារតីល្អ ប្រកបដោយមេត្តា ករុណា និងការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ។

ជាមួយគ្នានេះ ពិធីអបអរសាទរខួបគម្រប់៥ឆ្នាំនៃសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី និងបុណ្យផ្កាប្រាក់សាមគ្គី ក៏ជាឱកាសដ៏មានអត្ថន័យសម្រាប់បង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួម ការចែករំលែក និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ។ ស្មារតីសាមគ្គីភាព និងការរួមចំណែករបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ គឺជាកម្លាំងដ៏សំខាន់ក្នុងការពង្រឹងភាពរឹងមាំរបស់សហគមន៍ ថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងចូលរួមលើកកម្ពស់កិត្យានុភាព និងមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕