* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតី ស៉ី ជីនពីង ធ្វើពិធីរំលឹកខួបអាយុ១០០ ឱ្យអតីតមេដឹកនាំចិន Jiang Zemin (Video inside)

17-08-2026 16:59

(ប៉េកាំង)៖ មន្រ្តីកំពូលៗរបស់ចិនដឹកនាំដោយលោកប្រធានាធិបតី ស៉ី ជីនពីង បានជួបជុំគ្នានៅឯមហាសាលប្រជាជន នៅថ្ងៃចន្ទ ទី១៧ ខែសីហា ដើម្បីប្រារព្ធពិធីរំលឹកខួបអាយុ ១០០ របស់អតីតមេដឹកនាំ លោក Jiang Zemin ដែលបានដឹកនាំចិន ក្នុងដំណាក់កាលដ៏សំខាន់នៃការផ្លាស់ប្តូរពីប្រទេសមានសេដ្ឋកិច្ចតូចតាច ទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយ លើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Jiang ដែលទទួលមរណភាពក្នុងឆ្នាំ២០២២ នៅអាយុ ៩៦ឆ្នាំ បានធ្វើឱ្យអ្នកដែលធ្លាប់មានមតិជំទាស់ ឬមិនជឿជាក់លើសមត្ថភាពរបស់លោក មានភាពភ្ញាក់ផ្អើល និងបានដឹកនាំប្រទេសចិនឆ្លងកាត់រយៈពេល ១ទសវត្សរ៍នៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បន្ទាប់ពីព្រឹត្តិការណ៍ Tiananmen ឆ្នាំ១៩៨៩។

ក្នុងសុន្ទរកថារយៈពេល ៤០នាទី លោក ស៉ី អំពាវនាវឱ្យបក្សកុម្មុយនីស្តចិន បន្តកេរដំណែលរបស់លោក Jiang ដោយណែនាំថាថ្នាក់ដឹកនាំបច្ចុប្បន្ន គឺជាអ្នកបន្តវេននៃគំរូនយោបាយ និងមនោគមវិជ្ជារបស់លោក Jiang។ លោក ស៉ី គូសបញ្ជាក់ថា «នៅលើដំណើរថ្មីនាពេលខាងមុខ យើងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលអាចកើតមាន»។

គួរបញ្ជាក់ថា ដៃគូដឹកនាំរួមរបស់លោក Jiang គឺអតីតនាយករដ្ឋមន្ត្រី Zhu Rongji ដែលជាបុគ្គលម៉ឺងម៉ាត់ខ្លាំង និងប្រកាន់ខ្ជាប់គោលការណ៍ជាក់ស្តែងនិយម បានទទួលមរណភាព កាលពីសប្តាហ៍មុន ហើយពិធីបុណ្យសពត្រូវបានកំណត់ឡើងនៅថ្ងៃអង្គារ៕