* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញភូមិសាស្រ្តនយោបាយ៖ កិច្ចព្រមព្រៀងការពារជាតិ «មិចកា» ធ្វើឲ្យអ៊ីស្រាអែលលែងមានឧត្តមភាពយោធាដាច់គេក្នុងតំបន់ទៀតហើយ

17-08-2026 17:41

(ភ្នំពេញ)៖ នៅក្រោយពេលដែល កិច្ចព្រមព្រៀងការពារជាតិ «មិចកា» លេចចេញជារូបរាងឡើង បានធ្វើឲ្យ កិច្ចព្រមព្រៀងអាប្រាហាម (Abraham Accords) ដែលធ្លាប់ជាមេដែកស្រូបទាញអារ៉ាប៊ីសាអូឌីត ឱ្យធ្វើធម្មតានីយកម្មទំនាក់ទំនងជាមួយអ៊ីស្រាអែល ត្រូវជួបការកកស្ទះ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា ក៏បានបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងការពារជាតិ «មិចកា» «Mecca Joint Defence Agreement» បានលេចចេញឡើងរវាង «អារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគិស្ទាន» បានធ្វើឲ្យអ៊ីស្រាអែល លែងមានឧត្តមភាពយោធាដាច់គេក្នុងតំបន់ទៀតហើយ ព្រោះឥឡូវនេះ អ៊ីស្រាអែលត្រូវប្រឈមមុខនឹងប្លុកការពារជាតិដែលមានទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងអាវុធនុយក្លេអ៊ែរ។

ដោយគេឃើញថា អារ៉ាប៊ីសាអូឌីត មានប្រភពដើមទុនដ៏មហិមា និងការគ្រប់គ្រងលើប្រភពប្រេងឥន្ធនៈសកល ដើម្បីទ្រទ្រង់កញ្ចប់ថវិកាការពារជាតិរួម។ តួគី មានបច្ចេកវិទ្យាយោធាទំនើប ប្រព័ន្ធការពារអាកាស និងបច្ចេកវិទ្យាដ្រូន (Drones) ដែលមានបទពិសោធន៍ជាក់ស្តែងលើសមរភូមិ។ និងគីស្ថាន មានកម្លាំងទ័ពជើងគោកដ៏រឹងមាំ និងសំខាន់បំផុតគឺ «ខែលទប់ទល់នុយក្លេអ៊ែរ» (Nuclear Deterrence) តែមួយគត់នៅក្នុងពិភពឥស្លាម។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ញិល រដ្ឋា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖