* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត ញិល រដ្ឋា៖ កិច្ចព្រមព្រៀងការពារជាតិ «មិចកា» ជារបត់ថ្មីនៃការបែងចែកប៉ូលសន្តិសុខ និងជញ្ជីងអំណាចសកល (Video inside)

17-08-2026 17:50

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា នៅក្នុងពិភពលោកមួយដែលស្ថាប័នពហុភាគីចុះទន់ខ្សោយ ហើយសង្គ្រាមប្រដាប់អាវុធផ្ទុះឡើងជាបន្តបន្ទាប់ ការពឹងផ្អែកលើ «ខែលការពារ» របស់មហាអំណាចខាងក្រៅ លែងជាកញ្ចប់ធានារ៉ាប់រងសន្តិសុខដ៏មានប្រសិទ្ធភាពទៀតហើយ។ ដូច្នេះការលេចឡើងនៃ កិច្ចព្រមព្រៀងការពារជាតិទីក្រុងមិចកា រវាងអារ៉ាប៊ីសាអូឌីត ទួរគី និងប៉ាគីស្ថាន នៅក្នុងបរិបទដែលសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងបន្តអូសបន្លាយយ៉ាងក្តៅគគុក មិនត្រឹមតែជាព្រឹត្តិការណ៍ទូតធម្មតានោះទេ ប៉ុន្តែវាជា «ការរំញ័រដីភូមិសាស្ត្រនយោបាយ» ដ៏សំខាន់បំផុតមួយនៃដើមសតវត្សរ៍ទី២១។ នេះបើតាមការការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

យ៉ាងណាមិញសម្រាប់លោកបណ្ឌិត កិច្ចព្រមព្រៀងការពារជាតិទីក្រុងមិចកា មិនមែនជាការបង្កើតសង្គ្រាមត្រជាក់ថ្មីនោះទេ ប៉ុន្តែវាជា «ការប្រកាសឯករាជ្យភាពផ្នែកសន្តិសុខ» របស់ពិភពឥស្លាមស៊ុននី។ ហើយវាជាសញ្ញាព្រមានយ៉ាងច្បាស់ទៅកាន់ពិភពលោកថា សណ្តាប់ធ្នាប់ពិភពលោកចាស់ដែលគ្រប់គ្រងដោយមហាអំណាចតែមួយបានបញ្ចប់ហើយ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖