* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ថ្នាក់ដឹកនាំខេត្តសៀមរាប ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ជាកត្តាចាំបាច់ដើម្បីឆ្លើយតបនឹងទីផ្សារទេសចរណ៍

17-08-2026 17:56

(សៀមរាប)៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច សម្រាប់ខេត្តសៀមរាប ជាកត្តាចាំបាច់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារទេសចរណ៍ ដែលកាន់តែ មានការប្រកួតប្រជែង និងការរំពឹងទុកខ្ពស់ពីភ្ញៀវទេសចរ។

ការថ្លែងយ៉ាងដូច្នេះរបស់ លោក ឌី រ៉ាដូ នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ដែលរៀបចំដោយក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ។

លោក ឌី រ៉ាដូ បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមសម្តែងការគាំទ្រ ចំពោះក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការបន្តលើកកម្ពស់គុណភាព សេវាកម្ម និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ លោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមខិតខំទទួលយកចំណេះដឹង បទពិសោធន៍ និង ជំនាញពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកទៅអនុវត្ត និងបន្តចែករំលែកដល់អ្នកជំនាញ និងបុគ្គលិក ទេសចរណ៍នៅតាមស្ថាប័ន និងអង្គភាពរៀងៗខ្លួន។

លោក ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិជ្ជាជីវៈទេសចរណ៍តាមស្តង់ដាអាស៊ាន។ លោកក៏បានផ្ដល់អនុសាសន៍គន្លឹះដល់សិក្ខាកាម ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាគោរពវិន័យ និងត្រៀមខ្លួនយកចំណេះដឹងទាំងនេះទៅបណ្តុះបណ្តាលបន្តដល់បុគ្គលិកក្នុងអង្គភាពរបស់ខ្លួន ដើម្បីរួមចំណែកផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយគុណភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានឱ្យដឹងថា សិក្ខាកាមប្រមាណ ៨០% ដែលបានចូលរួមគឺជាថ្នាក់គ្រប់គ្រងមកពីវិស័យឯកជន ទាំងផ្នែកសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។ ពួកគាត់នឹងក្លាយជាគ្រូបង្គោលស្នូលរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញការបណ្តុះបណ្តាលផ្ទៃក្នុង (In-House Training) ជូនដល់បុគ្គលិករបស់ខ្លួនដោយប្រើប្រាស់ស្តង់ដាសមត្ថភាពអាស៊ាន។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅ រយៈពេល១សប្តាហ៍ពេញ ចាប់ពីថ្ងៃទី១៧ ដល់ទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការបង្រៀនផ្ទាល់ពីគ្រូបង្គោលអាស៊ានដែលមានការទទួលស្គាល់ពីលេខាធិការដ្ឋានអាស៊ាន និងក្រសួងទេសចរណ៍។

សិក្ខាកាម នឹងទទួលបានការបណ្តុះបណ្តាលលើចំណុចស្នូលសំខាន់ៗ រួមមាន៖ ការយល់ដឹងពីកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដាសមត្ថភាពអាស៊ាន, ការស្វែងយល់ស៊ីជម្រៅពីប្រព័ន្ធបណ្តុះបណ្តាល និងប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព, ជំនាញរៀបចំកញ្ចប់គុណវុឌ្ឍ និងការប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន និងវិធីសាស្ត្របង្រៀន វិធីសាស្ត្រវាយតម្លៃសមត្ថភាព និងការរៀបចំផែនការមេរៀន។

សិក្ខាកាមទាំងអស់ តម្រូវឱ្យឆ្លងកាត់ការវាយតម្លៃសមត្ថភាពយ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវគុណភាព និងភាពជាម្ចាស់ការលើការផ្ដល់សេវាកម្មទេសចរណ៍ កម្រិតស្តង់ដាអន្តរជាតិមួយនេះ៕