* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ជូនដល់កងកម្លាំង

17-08-2026 19:33

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំរៀបចំពិធីផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ស្ថិតនៅសាលប្រជុំធំ នៃអគារសេនាធិការដ្ឋានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងបួងសួងសេចក្តីសុខ ដល់កងកម្លាំងទាំងអស់ផងដែរ។

ការរៀបចំកម្មវិធីអប់រំចិត្តសាស្ត្រនាពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងស្មារតី ឆន្ទៈ ម្ចាស់ការ វិន័យ និងក្រមសីលធម៌ក្នុងការអនុវត្តភារកិច្ច ព្រមទាំងលើកកម្ពស់ចំណេះដឹង បំផុសស្មារតីស្រឡាញ់ជាតិ និងភាពស្មោះត្រង់របស់កងកម្លាំងអាវុធហត្ថ ក្នុងការបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបានថ្លែងនូវការកោតសរសើរ ដឹងគុណចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចនាពេលកន្លងមករបស់កងកម្លាំងទាំងអស់។

ជាមួយគ្នានេះ លោកមេបញ្ជាការបានផ្តល់នូវអនុសាសន៍ណែនាំ និងលើកទឹកចិត្តសំខាន់ៗដល់កងកម្លាំង រួមមាន៖
ពង្រឹងវិន័យ និងក្រមសីលធម៌៖ ត្រូវប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុង វិន័យកងទ័ព និងសីលធម៌រស់នៅឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើជាគំរូដ៏ល្អក្នុងសង្គម។
ស្មោះត្រង់ និងម្ចាស់ការ៖ ត្រូវមានស្មារតីស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ព្រមទាំងមានម្ចាស់ការខ្ពស់លើការងារការពារសន្តិសុខ សុវត្ថិភាព និងរក្សារៀបរយសាធារណៈជូនប្រជាពលរដ្ឋ។
ពង្រឹងសមត្ថភាព និងសាមគ្គីភាព៖ ត្រូវខិតខំដុសខាត់ចំណេះដឹង សមត្ថភាពបន្ថែមជាប្រចាំ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំដូចបងប្អូន ដើម្បីរួមគ្នាតស៊ូជះឥទ្ធិពលវិជ្ជមាន និងជម្នះគ្រប់ឧបសគ្គក្នុងការបំពេញបេសកកម្មជូនជាតិមាតុភូមិ។

បន្ថែមពីនេះ លោកមេបញ្ជាការក៏បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កងកម្លាំងគ្រប់រូបត្រូវត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចទាំងកម្លាំងកាយ ចិត្ត និងមធ្យោបាយ ដើម្បីឆ្លើយតបបានទាន់ពេលវេលារាល់បទបញ្ជា និងការងារដែលថ្នាក់លើប្រគល់ជូន ប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុត៕