* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ផ្តល់ការតម្រង់ទិសដល់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

17-08-2026 19:39

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹក នាំ កិច្ចប្រជុំលើកទី១ របស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការជួបជុំរបស់យើងទាំងអស់គ្នាក្នុងកិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមការងារដ៏មានជម្រៅ និងមានសមានគតិភាពទៅដល់ការអនុវត្តការកែទម្រង់ជាក់ស្តែងនៅតាមគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល បន្ទាប់ពីយើងបានបញ្ចប់កិច្ចការជាច្រើនពាក់ព័ន្ធនឹងការរៀបចំទស្សនទាន គោលនយោបាយ យុទ្ធសាស្រ្ត កម្មវិធី និងផែនការសកម្មភាពនានា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។ ដូច្នេះ កិច្ចការសំខាន់របស់យើងនាពេលនេះ គឺការរុញកិច្ចការកែទម្រង់ច្បាប់ឱ្យទៅដល់គ្រប់ក្រសួង ស្ថាប័ន ពិសេសការរៀបចំក្របខ័ណ្ឌយន្តការ នៅតាមក្រសួងស្ថាប័ននីមួយៗ ដោយរួមបញ្ចូលគ្នានូវមុខងារចំនួន ៣ គឺ៖ ការងារនីតិកម្ម,ការងារកែទម្រង់ច្បាប់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)។

ឧបនាយករដ្ឋមន្រ្តីប្រចាំការបន្តថា ការចូលរួមអនុវត្តរបស់គ្រប់ក្រសួង ស្ថាប័ន គឺជាកត្តាកំណត់ជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល សំដៅឈានទៅកសាងបូរណភាពនៃប្រព័ន្ធច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានគូសរំលេចឡើងវិញ អំពីតួនាទីនិងភារកិច្ចសំខាន់ៗរបស់ គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ ដូចមានកំណត់ក្នុងសេចក្ដីសម្រេចលេខ២៤ សសរ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ដីពីការបង្កើតគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីជាការតម្រង់ទិសក្នុងការអនុវត្តការងារចំពោះមុខ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការបានគូសបញ្ជាក់ថា គណៈកម្មការជំនាញពុំមែនជាអ្នកតាក់តែងច្បាប់ជំនួសឱ្យក្រសួង ស្ថាប័នទេ ប៉ុន្តែដើរតួនាទីជាអន្តរកម្មរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័ននានា និងជួយពង្រឹងការរៀបចំ និងការអនុវត្តនូវកម្មវិធី និងផែនការសកម្មភាពនានាដែលគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់បានដាក់ចុះ និងនាំយកនូវកម្មវិធី និងផែនការសកម្មភាពទាំងនេះទៅអនុវត្តនៅស្ថាប័នសាមីរបស់ខ្លួន។

ជារួម គណៈកម្មការជំនាញជួយគិតគូររៀបចំក្របខ័ណ្ឌរួម ក្នុងការរៀបចំប្រព័ន្ធ និងផ្តល់ការតម្រង់ទិសឱ្យដើរនៅលើផ្លូវជាមួយគ្នា ឆ្ពោះទៅគោលដៅជាមួយគ្នា តាមគោលការណ៍រួម ប៉ុន្តែមិនត្រូវឱ្យបាត់នូវភាពជាម្ចាស់ និងភាពបន់បែនរបស់ក្រសួង ស្ថាប័នឡើយ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំផងដែរអំពីរបៀបរបបនៃការបំពេញការងារ ដែលនឹងត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង និង SOP នាពេលខាងមុខ និងលើកទឹកចិត្តដល់គណៈកម្មការជំនាញទាំង៤ ត្រូវធ្វើការដោយប្រទាក់ក្រឡាគ្នាដើម្បីជំរុញការងារកែទម្រង់ច្បាប់នេះឱ្យដំណើរការទៅមុខទៅតាមទិសដៅដែលបានកំណត់ ទោះបីធន ធាន យើងនៅមានកម្រិត ទាំងថវិកា និងមនុស្ស។

ទន្ទឹមនេះ ចំពោះមុខត្រូវផ្តោតលើកិច្ចការអាទិភាពមួយចំនួនដូចជា៖ ការរៀបចំធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួម ក្នុងក្របខ័ណ្ឌគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់, ការរៀបចំផែនការនីតិកម្ម និងផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន, ការរៀបចំគោលការណ៍ពាក់ព័ន្ធនឹងការតាក់តែងច្បាប់ ការអនុវត្តច្បាប់ និងការតាមដានវាយតម្លៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងផែនការកសាងសមត្ថភាពស្ថាប័ន ពិសេសស្ថាប័នដែលត្រូវកសាងច្បាប់ច្រើន និងមានបច្ច័យខ្លាំងដល់វិស័យធុរកិច្ច និងក្រសួងស្ថាប័នខ្លះដែលមានភាពទន់ខ្សោយនៅឡើយ ព្រមទាំងវិស័យដែលទាមទារជំនាញបច្ចេកទេសខ្លាំង ដូចជាពាក់ព័ន្ធនឹង AI ជាដើម។

ជាមួយគ្នានេះ ត្រូវជួយការរៀបចំគំរូទម្រង់ផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នប្រចាំឆ្នាំ និងទម្រង់របាយការណ៍សមិទ្ធកម្មរបស់ក្រសួង ស្ថាប័នប្រចាំត្រីមាស និងប្រចាំឆ្នាំផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យពន្លឿនការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់ (Legal Data Center) និងបន្តជំរុញការស្រាវជ្រាវនិងតាក់តែងក្រមពាណិជ្ជកម្ម និងការរៀបចំទស្សនទានសម្រាប់ការរៀបចំក្រមរដ្ឋបាល។

អង្គប្រជុំក៏បានធ្វើការពិភាក្សាផងដែរ អំពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់ ពិសេសការកំណត់គុណវុឌ្ឍិ ទាំងមុខតំណែងវិជ្ជាជីវៈឯកទេស និងមុខតំណែងវិជ្ជាជីវៈទូទៅក៏ដូចជាប្រាក់បំណាច់ និងកម្រិតឋានៈដែលត្រូវមានលក្ខណៈប្រហាក់ប្រហែលគ្នា (Equivalent) ធៀបនឹងមុខតំណែងគ្រប់គ្រង។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំដល់ក្រុមការងារប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអាចបញ្ជូនសេចក្តីព្រាងអនុក្រឹត្យនេះទៅក្រសួងមុខងារសាធារណៈតាមកាលកំណត់។