* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា និងទីម័រឡេស្តេ សម្រេចបានជោគជ័យ ដំណាក់កាលទី១ លើការអភិវឌ្ឍផតថលផ្ទៀងផ្ទាត់បណ្ណបើកបរជាតិ

17-08-2026 19:58

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា និងទីម័រឡេស្តេ បានរួមគ្នាសម្រេចបានជោគជ័យ ដំណាក់កាលទី១ លើការអភិវឌ្ឍផតថលផ្ទៀងផ្ទាត់បណ្ណបើកបរជាតិ។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការ លើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា» នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា និងទីម័រឡេស្តេ បានរួមគ្នាសម្រេចបាននូវជោគជ័យ ក្នុងដំណាក់កាលទី១ លើការអភិវឌ្ឍផតថលជាតិ verify.gov.tl ជូនប្រទេស ទីម័រឡេស្តេ និងបានធ្វើសមាហរណកម្ម ជាមួយមូលដ្ឋានទិន្នន័យ (Database) ដែលអាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរជាតិ តាមរយៈផតថលជាតិនេះ»។

លោក ជា វ៉ាន់ដេត បានឲ្យដឹងទៀតថា សមិទ្ធផលនេះ បានផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ដល់ប្រជាពលរដ្ឋ និងអាជ្ញាធររបស់ប្រទេសទីម័រ ឡេស្តេ ក្នុងការផ្ទៀងផ្ទាត់បណ្ណបើកបរបានយ៉ាងឆាប់រហ័ស ដូចអ្វីដែលកម្ពុជា កំពុងទទួលបានអត្ថប្រយោជន៍។

ត្រង់ចំណុចនេះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កម្ពុជាក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវតាមផ្ទាល verify.gov.kh នៅលើបណ្ណបើកបរ ដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចរក្សាទុក និងប្រើប្រាស់បណ្ណបើកបរ ក្នុងទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជាផ្លូវការដើម្បីបង្ហាញ ដល់ស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្ពាល dgconnect។

បើតាមលោក ជា វ៉ាន់ដេត, ជាទស្សនវិស័យដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្ថែមទៀត ក្នុងការរក្សាទុកឯកសារសំខាន់ៗ ជាទម្រង់ឌីជីថល (Personal Wallet) ក្នុងកម្មវិធី DG SuperApp ហើយក្រសួងនឹងសហការ ជាមួយក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៃប្រទេសទីម័រឡេស្តេ ដើម្បីចែករំលែកបទពិសោធនេះ ជូនប្រទេសទីម័រឡេស្តេបន្តទៀតផងដែរ។

ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការ ក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov ជាមួយ បណ្តាប្រទេសផ្សេងទៀត ដូចជា បង់ក្លាដេស ហ្សកស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន ឡាវជាដើម។ បន្ទាប់ពីពិធីនាព្រឹកនេះ កម្ពុជា និងទីម័រឡេស្តេ ក៏នឹងបន្តធ្វើការរួមគ្នា រយៈពេល៥ថ្ងៃ ដើម្បីពង្រីក ការដាក់ឱ្យប្រើប្រាស់ផ្ទាល verify.gov.tl នៅដំណាក់កាលទី២ លើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រឧត្តមសិក្សាសម្រាប់ប្រទេសទីម័រឡេស្តេ។

លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ថ្នាល Verify.gov.kh ត្រូវបានអភិវឌ្ឍឡើងដោយស្នាដៃផ្ទាល់ របស់ក្រុមការងារបច្ចេកទេសជាកូនខ្មែរ ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងមានបំពាក់ QR ស្តង់ដា មានកម្រិតសុវត្ថិភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ​ នៃការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។

លោក ជា វ៉ាន់ដេត បានលើកឡើងថា ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមកថ្នាលនេះ បានដើរតួនាទីយ៉ាងសំខាន់ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការតភ្ជាប់រវាង ក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ និងវិស័យឯកជន ដែលដំបូង គឺផ្តើមចេញពីការដាក់ឱ្យប្រើប្រាស់លើឯកសារសញ្ញាបត្រ វិញ្ញាបនប័ត្រក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ដូចជា វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រឧត្តមសិក្សានៃគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន និងវិញ្ញាបនបត្រឯកទេសនានា ដែលជួយឱ្យសិស្ស និស្សិត និងប្រជាពលរដ្ឋ អាចប្រើប្រាស់ជាផ្លូវការ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស និងអាចផ្ទៀងផ្ទាត់ សញ្ញាបត្រ វិញ្ញាបនបត្ររបស់ខ្លួនបានយ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពបំផុត។

លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា ដោយមើលឃើញអំពីអត្ថប្រយោជន៍យ៉ាងធំធេងនៃថ្នាលនេះ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើថ្នាល verify.gov.kh យ៉ាងទូលំទូលាយនៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គល សាធារណៈ។

លោក ជា វ៉ាន់ដេត បានបន្ថែមទៀតថា សមិទ្ធផលទាំងនេះ មិនត្រឹមតែផ្លាស់ប្តូរទម្លាប់ នៃការប្រើប្រាស់ឯកសារក្រដាស មកជាទម្រង់ឌីជីថល ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន បង្កើតបណ្តាញទំនុកចិត្តឌីជីថលដ៏រឹងមាំមួយនៅកម្ពុជា ហើយឯកសារសាធារណៈដែលមានដាក់បញ្ចូល QR Code ស្តង់ដា បានក្លាយជាទ្រព្យសម្បត្តិឌីជីថល ដែលអាចរក្សាទុក ក្នុងកាបូបលុយឌីជីថលរបស់ថ្នាល verify និងអាចប្រើប្រាស់ជាទម្រង់ឌីជីថលជាផ្លូវការ និងយ៉ាងទូលំទូលាយ៕