* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំក្រសួងស្ថាប័ន កម្ពុជា-ទីម័រឡេស្តេ ផ្លាស់ប្ដូរបទពិសោធលើការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ

17-08-2026 21:20

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ថ្នាក់ដឹកនាំ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំ ប្រមាណ ៣០០រូប។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកបទពិសោធផ្ទាល់របស់កម្ពុជាក្នុងការដាក់ឱ្យប្រើថ្នាល verify.gov.kh ទាំងផ្នែកបច្ចេកទេសនិងផ្នែកអនុវត្តតាមវិស័យ ទៅដល់ប្រតិភូអន្តរក្រសួងមកពីទីម័រឡេស្តេ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះថ្មីមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

លោករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីឱ្យការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលទទួលជោគជ័យត្រូវការកត្តារួមផ្សំមួយចំនួន រួមមាន ការសម្រេចចិត្តនយោបាយ កិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធដែលបង្កើតឡើងដោយធ្វើសមាហរណកម្មចូលគ្នាបាន ធនធានមនុស្សជំនាញ ធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមានកត្តារួមផ្សំមួយចំនួនអាស្រ័យតាមប្រទេសនីមួយៗ។

តាមការវាយតម្លៃដោយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំឌីជីថលជាង ២០ប្រទេស បរិវត្តកម្មរដ្ឋាភិបាលឌីជីថលអាចចំណាយពេលដល់ទៅ ២០ទៅ៣០ឆ្នាំ ហើយមិនមានប្រទេសច្រើនទេដែលបានជោគជ័យខ្ពស់។ ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយពេលវេលា ដែលយើងប្រើពី ២០-៣០ឆ្នាំ មកនៅសល់ត្រឹម ៦-៧ឆ្នាំ ឬក្រោម ១០ឆ្នាំ ហើយធានាថា បច្ចេកវិទ្យាទាំងនេះនឹងធ្វើឱ្យយើងសម្រេចបានគោលដៅ ទោះបីជាកត្តាខាងលើ ណាមួយជាឧបសគ្គក៏ដោយ។

អនុវត្តតាមផែនការនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh និងកម្មវិធី DG SuperApp ដែលអាចផ្ដល់សេវាសាធារណៈបានឆាប់រហ័ស ងាយស្រួលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ និងមានសុវត្ថិភាពទិន្នន័យ ដែលជាហេតុនាំឱ្យថ្នាលនេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា។

ក្រសួងកំពុងតែប្រែក្លាយថ្នាល verify.gov.kh ឱ្យទៅជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) ដែលមិនអាចខ្វះបាន ហើយជួយបំពេញបន្ថែលលើ DPI ផ្សេងទៀត ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា ហើយជឿជាក់ថាកិច្ចសហការជាមួយទីម័រឡេស្តេឱ្យនឹងបានជោគជ័យ ហើយក្លាយជាកិច្ចសហប្រតិបត្តិការគំរូមួយបន្ថែមទៀត សម្រាប់បណ្ដាប្រទេសដែលមានចំណាប់អារម្មណ៍ជាច្រើន អាចចូលរួមប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើតដោយកម្ពុជាដូចគ្នា៕