* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ពានបេតុងថ្មីឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងស្រុកភ្នំក្រវាញ គឺសម្រេចបានជិត១០០%ហើយ និងបានរៀបចំដំឡើងអំពូលសូឡា ១៨បង្គោល រួចរាល់ ដើម្បីបំភ្លឺសោភណ្ឌភាព ត្រៀមដាក់ឱ្យប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌ!

17-08-2026 22:30

(ពោធិ៍សាត់)៖ គម្រោងសាងសង់ស្ពានបេតុងប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត គឺសម្រេចបានជិត១០០%ហើយ ដោយគ្រោងនឹងបញ្ចប់ការដ្ឋានទាំងស្រុង នៅមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។ ជាពិសេសនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្ត បានចុះដំឡើង អំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ប្រភេទLED សរុបចំនួន១៨បង្គោល នៅលើស្ពាននេះរួចរាល់ផងដែរ។

យោងតាមរបាយការណ៍កន្លងទៅ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់វឌ្ឍនភាពនៃគម្រោងស្ថាបនាស្ពានបេតុងថ្មីនេះ ដែលស្ថិតនៅភូមិបោះពួយ ឃុំលាច (ត្រើយខាងកើត) និងត្រើយខាងលិចភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ស្ពាននេះអនុវត្តគម្រោងសាងសង់ដោយ កងវិស្វកម្ម ក្រសួងការពារជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យការដ្ឋាននោះ លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្តល់កាដូដ៏មានតម្លៃជាស្ពានបេតុងដ៏រឹងមាំនេះ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដើម្បីសម្រាលការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ។

ការដំឡើង អំពូលសូឡាចំនួន១៨បង្គោល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ នឹងជួយបំភ្លឺផ្លូវ លើកកម្ពស់សោភណ្ឌភាពស្ពាននៅពេលយប់ ក៏ដូចជាធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ប្រកបដោយភាពកក់ក្តៅ។

គួររំលឹកផងដែរថា ស្ពានដែកបាឡេចាស់ពីមុនមានប្រវែង១៣៨ម៉ែត្រ និងទទឹង៥ម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ត្រូវបានសាងសង់កាលពីឆ្នាំ២០០៥ ប៉ុន្តែបានរងការទ្រុឌទ្រោម និងប្រឈមខ្លាំងដោយសារជំនន់ទឹកភ្លៀង និងការដឹកជញ្ជូនសម្ភារៈសំណង់ផ្សេងៗ។

ការស្ថាបនាស្ពានបេតុងថ្មីដ៏ប្រណិតនេះ នឹងនាំមកនូវគុណប្រយោជន៍យ៉ាងមហាសាល ក្នុងការធានាបាននូវការតភ្ជាប់ទំនាក់ទំនងគមនាគមន៍រវាងស្រុកភ្នំក្រវាញ និងតំបន់ជុំវិញឱ្យកាន់តែមានភាពរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានពេញមួយឆ្នាំ ដោយពុំមានការព្រួយបារម្ភពេលមានជំនន់ទឹកភ្លៀងដូចមុនទៀតឡើយ៕