* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌

18-08-2026 08:39

(កំពត)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូប ចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ នៃគម្រោង យិន ផារ៉ាដាយ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខេត្តកំពត។

តាមការលើកឡើងរបស់ឧកញ៉ា ឡុង ណាលី សួនឧទ្យានអនុស្សាវរីយ៍ យិន ផារ៉ាដាយ គឺជាសួនឧទ្យានអនុស្សាវរីយ៍ហុងស៊ុយបែបវិទ្យាសាស្រ្តឈានមុខគេបង្អស់នៅក្នុងតំបន់ ដែលបង្កើនភាពរុងរឿងនៃជីវិត និងកសាងមោទនភាព សម្រាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ មានទីតាំង ស្ថិតនៅលើទឹកដីដ៏ពិសិដ្ឋនៃថាមពលចក្រវាលធាតុទាំងប្រាំ មានហុងស៊ុយល្អពីធម្មជាតិ ដែលអាចជួយដល់កូនចៅគ្រប់ជំនាន់។ ទន្ទឹមនឹងនោះ ទីតាំងនេះ ក៏បានទាក់ទងភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាក្នុងឆ្នាំ២០២៦ ប្រមាណជិត១៣ម៉ឺននាក់។

ថ្លែងក្នុងពិធីនោះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក៏បានលើកឡើងថា ថ្លែងនូវការកោតសសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគំរោងសាងសង់ និងបានសំណូមពរចំណុះបណ្តាគម្រោងនាពេលខាងមុខទៀត ត្រូវគិតគូរយកចិត្តទុកដាក់អំពីរចនាបទ វប្បធម៌ សាសនា និងជំនឿ ដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរសជំនាន់មុនទុកឱ្យកូនចៅជំនាន់ក្រោយ។

លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ ក៏បានលើកឡើងថា សុខដុមនីយកម្មសាសនានៅកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនារៀងៗខ្លួនបាន ក្រោមម្លប់សុខសន្តិភាព ដែលជាមរតកដ៏មានតម្លៃនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍ក្នុងអង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយវិស័យវប្បធម៌ ទេសចរណ៍ និងសាសនាក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ស្តីពីមត៌កសិល្បៈ វប្បធម៌ ជំនឿ និងសាសនា ដែលបាត់បង់ ឬប្រឈមនឹងការបាត់បង់ ត្រូវខិតខំស្តារឱ្យរស់រវើកឡើងវិញ ហើយចូលរួមលើកកម្ពស់ និងលើកស្ទួយនូវមត៌កវប្បធម៌ ជំនឿនិងសាសនា នោះធ្វើឱ្យមានកិត្យានុភាព ល្បីរន្ទឺ សុះសាយ ទៅទូទាំងសកលលោកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូល មកទស្សនា និងជាការអភិវឌ្ឍសិល្បៈ វប្បធម៌ ជំនឿ និងសាសនា ប្រពៃណីឱ្យរឹងរិតតែរីកចម្រើន រុងរឿងជាលំដាប់៕