* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ Innovative University College នៅប្រទេសម៉ាឡេស៉ី

18-08-2026 09:32

(ភ្នំពេញ)៖ តាមការចាត់តាំងរបស់លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងក្នុងព្រះបរមនាម សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ លោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានដឹកនាំគណៈប្រតិភូពុទ្ធិកសាកលវិទ្យាល័យចូលរួមក្នុង ពិធីចុះអនុស្សរណៈយោគយល់ ទស្សនកិច្ច និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Azri សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ Innovative University College ។ សកម្មភាពធ្វើនេះធ្វើឡើង នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងសុន្ទរកថាស្វាគមន៍នៃពិធីចុះអនុស្សរណៈយោគយល់ លោកបណ្ឌិត Azri បានថ្លែងអំណរគុណចំពោះលោក ងួន ស្តេចភក្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់ប្រទេសម៉ាឡេស៊ី និងចូលរួមចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងសាកលវិទ្យាល័យទាំងពីរ។ លោកបណ្ឌិតបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណង រួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័ន និងនិស្សិត តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្តល់អាហារូបករណ៍ ការលើកកម្ពស់ការស្រាវជ្រាវ ការពង្រឹងអភិបាលកិច្ច និងការពង្រីកការផ្សព្វផ្សាយទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ ជាពិសេស រួមចំណែកផ្សារភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ ដោយផ្តោតលើកិច្ចសហការដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប លោក ងួន ស្តេចភក្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ Innovative University College ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបានបង្ហាញពីសារៈសំខាន់នៃការចុះអនុស្សរណៈយោគយល់នេះ ក្នុងការបង្កើតឱកាសសម្រាប់សាកលវិទ្យាល័យទាំងពីរ រួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅរកការអប់រំប្រកបដោយឧត្តមភាព និងបរិយាបន្ន។

ជាងនេះទៅទៀត លោកក៏បានកោតសរសើចំពោះនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសម៉ាឡេស៊ី ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងយុត្តិធម៌ក្នុងជម្លោះឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃមកលើកម្ពុជា។ លោកក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងកាន់តែស្អិតរមួតលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ កាន់តែរីកចម្រើន និងទទួលបានជោគជ័យជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ចំពោះការចុះអនុស្សរណៈយោគយល់រវាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសាកលវិទ្យាល័យ Innovative University College នាពេលនេះ គឺជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាមួយស្ថាប័នឧត្តមសិក្សាអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការសិក្សា ការស្រាវជ្រាវ និងការផ្លាស់ប្តូរបទពិសោធន៍រវាងសាកលវិទ្យាល័យទាំងពីរ៕