* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

FIFA ដកប្រធានមន្រ្តីប្រតិបត្តិចេញពីតំណែង ក្រោយចូលរួមរិះគន់លោក Infantino យ៉ាងចាស់ដៃ

18-08-2026 09:41

(បរទេស)៖ លោក Kevin Lamour ដែលកាន់តួនាទីជាប្រធានមន្រ្តីប្រតិបត្តិសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ត្រូវបានដកចេញពីតួនាទីហើយនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦​ បន្ទាប់ពីចូលរួមរិះគន់នូវគម្រោងលក់ភាគហ៊ុន World Cup ដែលស្នើឡើងដោយលោក Gianni Infantino។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Lamour ត្រូវបានដកចេញពីតួនាទី COO (Chief Operating Officer) ជាផ្លូវការហើយ ដោយមានរយៈពេលតិចជាង ៣សប្តាហ៍ ក្រោយពេលរូបលោកបានរិះគន់លោក Infantino យ៉ាងចាស់ដៃរួចមក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FIFA តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ថា «ទំនាក់ទំនងរវាងលោក Lamour និង FIFA បានឈានដល់ទីបញ្ចប់ហើយគិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ FIFA ក៏សូមថ្លែងអំណរគុណចំពោះលោក Kevin ក្នុងរយៈពេលកាន់តំណែង ២ឆ្នាំរបស់លោក និងសូមជូនពរជួបតែសំណាងល្អទៅថ្ងៃអនាគត»។

ការរិះគន់លោក Infantino របស់លោក Kevin នៅតែបន្តធ្វើឡើង ស្របពេលមន្រ្តីជាន់ខ្ពស់ផ្នែកប្រឹក្សាគឺលោក Carlos Cordeiro ក៏បានលាឈប់នាពេលថ្មីៗនេះ។

មន្រ្តីមកពីអង្គការមនុស្សធម៌ FIFA គឺ FairSquare ក៏បានសរសេរសំបុត្រផ្ញើទៅកាន់ FIFA ដែលទាមទារឱ្យលោក Infantino មិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោតទៀតឡើយ៕