* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រោយកិច្ចប្រជុំជាមួយមន្ត្រីជំនាញនៃក្រសួងការងារ រោងចក្រ នីឌិច ដាយ ខាសធីង ដែលគ្រោងបិទទ្វារដោយសារការឈ្លានពានរបស់ថៃ ឯកភាពផ្តល់ការគិតគូរអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត

18-08-2026 11:42

(ភ្នំពេញ)៖ ក្រោយកិច្ចប្រជុំជាមួយមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងក្រុមហ៊ុន នីឌិច ដាយ ខាសធីង (ខេមបូឌា) ឯ.ក ដែលគ្រោងបិទដំណើរការដោយសារផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ បានឯកភាពគិតគូរ និងទូទាត់សិទ្ធិ អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិត ស្របតាមច្បាប់ស្តីពីការងារ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។

ការឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ រវាងមន្ត្រីជំនាញ និងតំណាងក្រុមហ៊ុន ដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើការអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការបញ្ចប់ដំណើរការរបស់ក្រុមហ៊ុន ជាពិសេសការធានាសិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

លោក ស៊ុន មេសា បញ្ជាក់ថា៖ «ក្រុមហ៊ុនបានឯកភាពគិតគូរអត្ថប្រយោជន៍ជូនកម្មករនិយោជិតដែលពាក់ព័ន្ធនឹងការបញ្ចប់ការងារ រួមមាន ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់ ការគិតគូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងអត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតមានសិទ្ធិទទួលបាន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានឯកភាពបន្តសហការជាមួយមន្ត្រីជំនាញ ដើម្បីឱ្យការអនុវត្តនីតិវិធី និងការទូទាត់ជូនកម្មករនិយោជិតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងស្របតាមច្បាប់»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសង្កត់ធ្ងន់ថា អាទិភាពរបស់ក្រសួង គឺធានាថា បងប្អូនកម្មករនិយោជិតទទួលបានសិទ្ធិ និងអត្ថប្រយោជន៍របស់ពួកគាត់ពេញលេញស្របតាមច្បាប់។ យើងបានចុះធ្វើការជាមួយក្រុមហ៊ុនជាមុន ដើម្បីពិនិត្យ និងតាមដានការអនុវត្ត ហើយក្រសួងនឹងបន្តតាមដានរហូតដល់ការទូទាត់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតត្រូវបានអនុវត្តត្រឹមត្រូវតាមច្បាប់។

ទន្ទឹមនឹងការធានាសិទ្ធិ និងអត្ថប្រយោជន៍ ក្រសួងតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏នឹងជួយចុះឈ្មោះ និងផ្គូផ្គងការងារថ្មីជូនបងប្អូនកម្មករនិយោជិតដែលមានបំណងស្វែងរកការងារ ដើម្បីជួយឱ្យពួកគាត់អាចបន្តមានការងារ និងប្រាក់ចំណូល។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តសហការជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីធានាថា ដំណើរការបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុន និងការគិតគូរអត្ថប្រយោជន៍ជូនកម្មករនិយោជិត ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងស្របតាមច្បាប់ស្តីពីការងារ៕