* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គបញ្ជាការដ្ឋាន ប្រកាសតែងតាំងភារកិច្ចថ្មីដល់នាយទាហានបម្រើការងារនៅអធិការដ្ឋាន, ឧត្តមសេនីយ៍ទោ ចាន់ ប្រុស ជានាយកអធិការដ្ឋានអគ្គបញ្ជាការ

18-08-2026 11:48

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានរៀបចំពិធីប្រកាសតែងតាំងភារកិច្ចថ្មីដល់នាយទាហានបម្រើការងារនៅអធិការដ្ឋានអគ្គបញ្ជាការ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង ឧត្តមសេនីយ៍ទោ មាស ស័ក្ត ជាទីប្រឹក្សាអគ្គបញ្ជាការដ្ឋាន និងឧត្តមសេនីយ៍ទោ ចាន់ ប្រុស ជានាយកអធិការដ្ឋានអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ក្នុងមតិសំណេះសំណាល នាយឧត្តមសេនីយ៍ វង្ស វាសនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអតីតនាយកអធិការដ្ឋាន ដែលបានខិតខំបំពេញតួនាទីភារកិច្ចកន្លងមក និងបានរួមចំណែកសំខាន់ក្នុងការពង្រឹងវិន័យ សណ្តាប់ធ្នាប់ ការគោរពច្បាប់ បទបញ្ជា និងការទទួលខុសត្រូវក្នុងកងយោធពលខេមរភូមិន្ទ។

លោកបានអបអរសាទរ និងជូនពរដល់ឧត្តមសេនីយ៍ទោ ចាន់ ប្រុស ក្នុងភារកិច្ចថ្មី ព្រមទាំងផ្តាំផ្ញើឱ្យបន្តថែរក្សា និងលើកកម្ពស់ស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន កែលម្អចំណុចខ្វះខាត និងស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

លោកបានបញ្ជាក់ថា ការផ្ទេរ និងប្រគល់ភារកិច្ចថ្មី គឺជាការផ្ទេរការទទួលខុសត្រូវពីមនុស្សម្នាក់ទៅមនុស្សម្នាក់ មិនមែនជាការផ្អាក ឬចាប់ផ្តើមបេសកកម្មរបស់អង្គភាពឡើងវិញនោះទេ។ ដូច្នេះ ថ្នាក់ដឹកនាំថ្មីត្រូវធានាឱ្យការងារបន្តប្រព្រឹត្តទៅដោយរលូន ជាពិសេសការងារដែលកំពុងអនុវត្ត និងការងារដែលមានកាលកំណត់ច្បាស់លាស់។

ជាមួយគ្នានេះ លោកបានណែនាំដល់ថ្នាក់ដឹកនាំ និងនាយទាហានគ្រប់រូបក្នុងក្របខ័ណ្ឌអធិការដ្ឋាន ឱ្យបន្តរក្សាវិន័យ សាមគ្គីភាព និងអនុវត្តតាមការដឹកនាំរបស់នាយកថ្មី ពង្រឹងកិច្ចសហការដោយស្មារតីទទួលខុសត្រូវ ផ្តល់យោបល់ដោយស្មោះត្រង់ និងមានវិជ្ជាជីវៈ គោរពបទបញ្ជាតាមឋានានុក្រម រក្សាការសម្ងាត់របស់កងទ័ព និងរួមគ្នាកសាងបរិយាកាសការងារប្រកបដោយសាមគ្គីភាព វិន័យ និងទំនុកចិត្ត៕