* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក អ៊ុច បូររិទ្ធ ប្រាប់និស្សិតអាហារូបករណ៍ទៅសិក្សានៅចិន ឱ្យប្រឹងរៀនសូត្រ ពង្រឹងឆន្ទៈការពារផលប្រយោជន៍ជាតិ ប្រឆាំងរាល់ការឃោសនាអកុស ដែលប៉ះពាល់មុខមាត់ កិត្តិយស វប្បធម៌ ប្រពៃណីជាតិ

18-08-2026 12:06

(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា មួយជាសភាប្រឹក្សានយោបាយប្រជាជនចិន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន នាំនិស្សិតជ័យលាភីអាហារូបករណ៍បន្តការសិក្សានៅប្រទេសចិនចំនួន ១៤៦នាក់ ដឹកនាំដោយ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសចិន។

លោក ហោ រតនៈ ប្រធានសមាគមនិស្សិតអាណត្តិទី១០ បានលើកឡើងថា ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូននិស្សិតថ្មី សមាគមនិស្សិត បានបន្តយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធបំផុត ដោយបានជួយសម្រួលក្នុងការរៀបចំធ្វើទិដ្ឋិការ (Visa) ផ្តល់ការណែនាំ និងសម្របសម្រួលក្នុងការទិញសំបុត្រធ្វើដំណើររួមគ្នា ជាក្រុមទៅតាមសាកលវិទ្យាល័យនៅតាមបណ្តាខេត្ត និងក្រុងនានានៃប្រទេសចិន ព្រមទាំងមានការស្ម័គ្រចិត្តពីសំណាក់បងប្អូននិស្សិតច្បង ក្នុងការរង់ចាំទទួលនិស្សិតថ្មីនៅតាមព្រលានយន្តហោះផ្ទាល់ផងដែរ ដើម្បីធានាថាបងប្អូននិស្សិតថ្មីទាំងអស់អាចធ្វើដំណើរ និងចូលរៀនដោយសុវត្ថិភាព និងភាពកក់ក្តៅ។

លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវត្តមានដ៏ឧដុង្គឧត្តមរបស់ លោកអនុប្រធានទី១ព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតី និងផ្តល់កិត្តិយសដ៏ថ្លៃថ្លាដល់ពិធីនាថ្ងៃនេះ។ វត្តមានរបស់ លោកអនុប្រធានទី១ព្រឹទ្ធសភា មិនត្រឹមតែជាកិត្តិយសដ៏ធំធេង សម្រាប់យុវនិស្សិតដែលបានចូលរួមពិធីនេះប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវកម្លាំងចិត្ត និងការយកចិត្តទុកដាក់សម្រាប់ពួកគាត់យ៉ាងស្មោះស្ម័គ្រ ចំពោះអនាគតទំពាំងស្នងឫស្សីរបស់ជាតិ។

នៅក្នុងឱកាសនោះ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលជាការយកចិត្តទុកដាក់ជាអាទិភាពចម្បងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិរីកចម្រើន។

លោកអនុប្រធានទី១ បានចែករំលែកបទពិសោធន៍នៅក្នុងការតស៊ូព្យាយាម ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហាត់ពត់លត់ដំអត្តចរិត និងអាកប្បកិរិយាឱ្យសក្តិសមជាពលរដ្ឋល្អ ដើម្បីប្រែក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ នាពេលអនាគត។

ជាមួយគ្នានេះ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពី តួនាទីនិងកាតព្វកិច្ចរបស់ក្មួយៗ ដែលមិនមែនគ្រាន់តែទៅក្រេបជញ្ជក់យកតម្រិះវិជ្ជាប៉ុណ្ណោះទេ តែត្រូវពង្រឹងឆន្ទៈមុះមុតក្នុងការការពារផលប្រយោជន៍ជាតិ ប្រឆាំងរាល់ការឃោសនាអកុសល ដែលធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាព ឯកភាពជាតិ រួមចំណែកលើកស្ទួយមុខមាត់ កិត្តិយស វប្បធម៌ សិល្បៈប្រពៃណីប្រទេសជាតិ នៅក្នុងប្រទេសម្ចាស់ផ្ទះជាមិត្ត។

ជាទីបញ្ចប់ លោកអនុប្រធានទី១ ព្រឹទ្ធសភា តាងនាមឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជូនពរនិស្សិតទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សានាពេលខាងមុខ៕