* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហជីពមើលឃើញថា ក្រសួងការងារ បានធានាពីសិទ្ធ និងអត្ថប្រយោជន៍ស្របតាមច្បាប់ចំពោះរោងចក្រ ៣ដែលផ្អាកដំណើរការ ដោយសារថៃឈ្លានពាន

18-08-2026 12:38

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហជីពធំៗនៅ​កម្ពុជា បានមើលឃើញថា ក្រសួងការងារ បានធានាពីសិទ្ធ និងអត្ថប្រយោជន៍ស្របតាមច្បាប់ចំពោះរោងចក្រ៣ ដែលផ្អាកដំណើរការដោយសារថៃឈ្លានពាន ​និងការបិទច្រកព្រំដែនដែល​បង្កជាផល​ប៉ះពាល់​​ដល់ខ្សែ​សង្វាក់​ផលិតកម្ម និង​ការនាំចេញនាំចូល។

​លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា លោកសោកស្តាយចំពោះព័ត៌មា​នថា​រោង​ចក្រត្រូវបិទទ្វារ ដោយសារការឈ្លានពានរបស់ថៃ។

​លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នឹងអាចជួ​យស្វែងរ​កដំណោះស្រាយ​​សមស្រប ដើម្បីជួ​យបងប្អូនកម្ម​ករ​ឱ្យ​បានទាន់ពេល​វេលា និងទទួល​បានអត្ថប្រ​យោជ​ន៍តា​ម​ច្បាប់​ស្ដីពី​ការងារ។

លោក សំ សឿន បានបញ្ជាក់៖ «ខ្ញុំគាំទ្រវិធានការ​ក្រសួងបាន​ធានារាល់ការទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនដល់បងប្អូន​​កម្មករនិយោជិត​ទាំងអស់​បាន​ត្រឹម​ត្រូវ និងគ្រប់ចំនួនទៅតាមច្បាប់ស្តីពីការងារ​នៅកម្ពុជា ដោយមិនបណ្តោ​យ​ឱ្យមានការកេងប្រវ័ញ្ច ឬបាត់បង់​ប្រាក់អត្ថ​ប្រយោ​ជន៍​ណា​មួយ​ឡើយ»។

ទន្ទឹមនឹងការលើកឡើងនេះដែរ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ក៏បានមានប្រសា​សន៍សង្កត់ធ្ងន់ផងដែរថា លោកក៏សោ​កស្តា​​យ​ចំពោះបងប្អូ​នកម្មករនិយោជិត ដែលធ្លាប់បានបម្រើការងារនៅទីនោះ។ លោកបានសង្កេតឃើញក្រុមការងារជំនាញរបស់ក្រសួងការងារ និង​បណ្ដុះប​ណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះបានទាន់ពេលវេលា។

លោកបានអំពាវនាវភាគីទាំងអស់បន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះប​ណ្ដា​ល​វិជ្ជាជីវៈ ដើម្បីធានាថា រាល់ផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករត្រូវបានការពារ និងឆ្លើយ​តបទៅតា​មគោ​ល​ការ​ណ៍​ច្បាប់​ស្តីពី​ការ​ងារ​យ៉ាង​ត្រឹម​ត្រូវ។

​បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ(NEA) គ្រោងចុះទៅដល់​ទីតាំងផ្ទាល់​ ដើម្បីចុះ​ឈ្មោះប​ងប្អូ​ន​ក​ម្ម​ក​រនិយោជិតទាំងឡាយណា ដែលមានបំណងចង់ស្វែងរកឱកាសការងារថ្មី ដោយមន្រ្តីជំនាញនឹងផ្គូរផ្គងការងារយ៉ាងសកម្ម ដែលមាន​តម្រូវ​ការ​ក​ម្លាំងពលកម្មជាច្រើននាក់ ដែលនេះជាឱកាសល្អក្នុងការទទួលបានការងារថ្មីភ្លាមៗដោយមិនបាច់រង់ចាំយូរ។

បន្ថែមលើសពីនេះ​ សម្រាប់បងប្អូនកម្មរនិយោជិត ដែលចង់ផ្លាស់ប្តូរអាជីព ឬចង់បង្កើនសមត្ថភាពរបស់ខ្លួន ក្រសួង​ការងារ​ក៏បាន​រៀបចំ​កម្មវិធី​ផ្តល់​ការប​ណ្តុះប​ណ្តាលជំនា​ញថ្មីៗដោយមិនគិតថ្លៃ ដើម្បីជួយឱ្យបងប្អូនមានជំនាញ ហើយជួយពង្រឹងសេដ្ឋកិច្ច​គ្រួសារឱ្យកាន់តែមា​នស្ថិរភាព​យូរ​អ​ង្វែង​តទៅ​មុខ​ទៀត៕