* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរជាតិអប្សរា ជួសជុលស្រះទឹកខាងលិចប្រាសាទនាគព័ន្ធដំណាក់កាលទី២

18-08-2026 12:54

(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលស្រះទឹកខាងលិចប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដើម្បីលើកតម្លៃស្រះនេះ ឱ្យមានសោភ័ណភាពឡើងវិញ។

លោក អ៉ិត ស្រេង បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមពីខែមិថុនាមក។ គម្រោងបន្តជួសជុលកាំជណ្តើរខាងជើង និងជណ្តើរខាងត្បូង ខណៈដែលដំណាក់កាលទី១ បានជួសជុលជណ្តើរខាងកើត នៃស្រះខាងលិចប្រាសាទនាគព័ន្ធ។

ចំពោះស្ថានភាពនៃការខូចខាត លោក អ៉ិត ស្រេង បានរៀបរាប់ថា គឺដោយសារកត្តាធម្មជាតិ និងកត្តាអាយុកាល។ ទឹកភ្លៀងជាមូលហេតុចម្បងដែលបានហូរច្រោះច្រាំងស្រះ ដែលបណ្តាលឱ្យថ្មស្រុត រលុះធ្លាក់ចូលទឹកស្រះ រហូតធ្វើឱ្យថ្មទាំងនោះពុកផុយ ដែលភាគច្រើនពិបាកយកមកជួសជុលប្រើប្រាស់ឡើងវិញ។

គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ គម្រោងជួសជុលនេះបានរៀបចំគ្រឹះកាំថ្មបាយក្រៀមបានចំនួន២កាំ និងបន្តរៀបថ្មភក់កាំទី៥ដែលជាថ្មភក់។ លោក អ៉ិត ស្រេង បានបញ្ជាក់ថា កាំជណ្តើរស្រះខាងលិចប្រាសាទនាគព័ន្ធ មានចំនួន៧កាំ គឺកាំគ្រឹះថ្មបាយក្រៀមចំនួន២ និង៥កាំទៀតជាថ្មភក់។

គួររំឭកដែរថា មុននឹងដំណើរការជួសជុលស្រះទឹកខាងលិចប្រាសាទនាគព័ន្ធ គឺក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ត្រូវការដឹកជញ្ជូនថ្មពីច្រាំងបារាយណ៍ជយតដាក ឬបារាយណ៍នាគព័ន្ធ។ ក្រុមការងារបានប្រើទូកជាមធ្យោបាយដឹកថ្ម១ដុំៗដោយមានការលំបាក និងត្រូវការបច្ចេកទេសខ្ពស់៕