* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ គោលដៅរបស់យើង មិនមែនផលិតឱ្យបានច្រើនបំផុតនោះទេ ប៉ុន្តែត្រូវឱ្យមានផលិតភាពខ្ពស់ ​មានប្រាក់ចំណេញខ្ពស់ និងមានភាពធន់ និងស្ថិរភាព (Video inside)

18-08-2026 13:45

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា គោលដៅរបស់យើងនៅខេត្តកំពង់ធំនេះ មិនមែនផលិតឱ្យបានច្រើនបំផុតនោះទេ ប៉ុន្តែត្រូវឱ្យមានផលិតភាពខ្ពស់ ​មានប្រាក់ចំណេញខ្ពស់ និងមានភាពធន់ និងស្ថិរភាព។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីបើក និងដឹក​នាំ​សិក្ខាសាលាពិគ្រោះយោបល់ស្តីពី​ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «គោលដៅរបស់យើង មិនមែនផលិតឲ្យបានច្រើនបំផុតទេ ក៏ប៉ុន្តែផលិតឲ្យមានផលិតភាពខ្ពស់ មានប្រាក់ចំណេញខ្ពស់ និងមានភាពធន់ និងស្ថិរភាព នេះគឺជាគោលដៅរយៈពេលវែង»។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្ថែមទៀតថា «យើងត្រូវការផែនការ យើងធ្វើការការគ្រប់គ្រង យើងធ្វើការ Ecosystem មួយ ដែលនាំយើងទៅរកការចំណេញ ទៅរកភាពខ្លាំងភាពធន់ និងចីរភាពនៃការអភិវឌ្ឍ»។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការបានឲ្យដឹងថា ការច្នៃប្រឌិតបច្ចេកទេស ការប្រើប្រាស់ធាតុចូលឲ្យមានប្រសិទ្ធភាព និងការគ្រប់គ្រងថ្លៃដើម ត្រូវក្លាយជាផ្នែកស្នូលនៃការបង្កើនប្រាក់ ចំណេញសម្រាប់កសិករ។ ការកាត់បន្ថយថ្លៃដើមមួយរៀល អាចមានតម្លៃស្មើនឹងការបង្កើនតម្លៃលក់មួយរៀល ហើយក្នុងករណីខ្លះ អាចធ្វើបានងាយ និងមានចីរភាពជាង។

លោកបានឲ្យដឹងទៀតថា យើងត្រូវដឹងជាមុនថាទីផ្សារ ត្រូវការផលិតផលអ្វី ដែលមានគុណភាពមានតម្លៃប្រកួតប្រជែង និងមានស្តង់ដាក្នុងកម្រិតមួយ ដូច្នេះយើងត្រូវដឹងថា យើងផលិតបរិមាណប៉ុន្មាន ដើម្បីធ្វើឲ្យតម្លៃរបស់យើងចំណេញ ហើយធ្វើឲ្យតួអង្គទាំងអស់ ក្នុងខ្សែច្រវាក់តម្លៃរបស់យើងនេះ។

បើតាមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត, ផលិតភាព និងប្រាក់ចំណេញ យើងច្រើនតែវាស់វែងជោគជ័យ និងលទ្ធផលការងាររបស់យើង តាមទំហំផ្ទៃដី បរិមាណផលិត និងទិន្នផល ប៉ុន្តែកសិកររស់ដោយសារប្រាក់ចំណូលសុទ្ធ ពីការលក់កសិកម្ម ឬពីការធ្វើកសិកម្ម។ ដូច្នេះ យើងត្រូវមើលទាំងផលិតភាពដី, ទឹក, កម្លាំងពលកម្ម, ថ្លៃដើម, តម្លៃលក់, ការខាតបង់ ហានិភ័យ ដើម្បីឲ្យឃើញពីស្ថានភាពសេដ្ឋកិច្ច ពីការផ្លាស់ប្ដូរសេដ្ឋកិច្ច ពីកន្លែងដែលយើងត្រូវកែប្រែតម្រង់ទិសទៅមុខទៀត៕

សូមស្តាប់ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖