* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងបរិស្ថាន និងដៃគូ ប្រកាសអនុវត្តគម្រោងសាកល្បងញែកសំរាមនៅក្រុងបាត់ដំបង

18-08-2026 14:06

(បាត់ដំបង)៖ គម្រោងសាកល្បងញែកសំរាម សំណល់រឹងតាមលំនៅឋាន ក្នុងក្រុងបាត់ដំបង ត្រូវបានប្រកាសចាប់ផ្តើមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) រួមជាមួយអ្នកចូលរួមជាច្រើនរូប។

លោក សុខ លូ បានថ្លែងស្វាគមន៍ និងបានលើកឡើងពីការកើនឡើងនៃបរិមាណសំណល់នៅក្រុងបាត់ដំបង។ លោកសង្ឃឹមថា គម្រោងនេះនឹងជួយគ្រប់គ្រងសំណល់បានត្រឹមត្រូវ ការពារការបំពុលបរិស្ថាន ប៉ះពាល់ដល់សុខភាពសាធារណៈ និងសោភ័ណភាពទីក្រុង។

លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចូលរួមពីប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរទម្លាប់ចោលសំរាម ទៅជាការទុកដាក់ និងញែកសំរាមប្រកបដោយចីរភាព។

លោក Frank Jattke បានបញ្ជាក់ថា ក្រសួងបរិស្ថាន និង GIZ កំពុងអនុវត្តគម្រោងគំនិតផ្តួចផ្តើមកំណើនបៃតងសម្រាប់សេដ្ឋកិច្ចចក្រាសម្រាប់ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព (GGI4CE) ដើម្បីដោះស្រាយបញ្ហាសំរាម និងដាក់បញ្ចូលគោលការណ៍សេដ្ឋកិច្ចចក្រាទៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់នៅកម្ពុជា។

លោក សាបូ អូហ្សាណូ បានគូសបញ្ជាក់ថា ការចាប់ផ្តើមគម្រោងសាកល្បងនេះ មិនមែនត្រឹមតែជាវិធីសាស្ត្រថ្មីក្នុងការគ្រប់គ្រងសំរាមប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់ និងឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះសំណល់ ដោយចាប់ផ្តើមពីលំនៅឋាន និងគ្រួសារផ្ទាល់។ ក្រសួងបរិស្ថានកំពុងផ្តោតសំខាន់លើការញែកសំរាមនៅនឹងប្រភព ដែលនឹងជួយកាត់បន្ថយបរិមាណសំណល់ បង្កើនការកែច្នៃ និងប្រើប្រាស់ធនធានឡើងវិញ ព្រមទាំងកាត់បន្ថយការចំណាយក្នុងការប្រមូល និងដឹកជញ្ជូន។

គម្រោងសាកល្បងនេះនឹងផ្តោតលើប្លុកទី២ (ផ្លូវលេខ១, ១.៥, ២, ២.៥, និងផ្លូវលេខ៣) ដែលជាតំបន់ពាណិជ្ជកម្មមានដង់ស៊ីតេប្រជាជនខ្ពស់ និងប្លុកទី៣ (សហគមន៍កំពង់ក្របី) ដែលជាសហគមន៍រស់នៅបែបប្រមូលផ្តុំ។ ការសាកល្បងនេះនឹងណែនាំប្រព័ន្ធញែកសំរាមជាបីប្រភេទ រួមមានសំរាមសរីរាង្គ សំរាមកែច្នៃឡើងវិញ និងសំរាមផ្សេងៗ ដើម្បីឆ្ពោះទៅរកបរិស្ថានស្អាត បៃតង និងចីរភាពនៅកម្ពុជា៕