* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍

18-08-2026 15:08

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកយាយ លោកតា ព្រមទាំងក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលបានមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ​នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ថ្លែងក្នុងពិធីនោះ លោក ស៊ី អ៊ីជុង ប្រធានដឹកនាំក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិន ក៏បានលើកឡើងថា ក្រុមគ្រូពេទ្យរបស់លោកបានដំណើរការព្យាបាលដោយ ឥតគិតថ្លៃនៅព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល២៤ឆ្នាំមកហើយ និងមានបេសកម្ម ជួយដល់ប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា។

លោកបានបន្តទៀតថា ចំណែក្នុងថ្ងៃនេះ​ក៏មានក្រុមគ្រូពេទ្យមកពីប្រទេសចិន ម៉ាឡេស៊ី និង កោះតៃវ៉ាន់ រួមទាំងក្រុមគ្រូពេទ្យនៃព្រះរាជាណាចក្រកម្ពុជាផងដែរ សរុបចំនួន១៣៥នាក់ ដោយធ្វើការព្យាបាលរយៈពេល ចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២៦ គឺនៅស្រុកកំពង់រោទិ៍ និងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅស្រុករមាសហែក ខេត្តស្វាយរៀង។

លោកក៏សង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសជាតិរឹតតែមានការរីកចម្រើន ថ្កុំថ្កើន ជឿនលឿន​ និង ប្រជាពលរដ្ឋមានសុខភាពល្អបរិបូណ៍។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកដែលទទួលបានការព្យាបាលដោយឥតគិតថ្លៃហើយ នឹងត្រូវទទួលបានអង្ករក្នុងម្នាក់ៗ១០គីឡូក្រាមផងដែរ។

ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងនូវការកោតសសើរ​ចំពោះ​ទឹកចិត្ត និងបានគាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិន ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ថវិកា និងការជួយពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃបានជាច្រើនខេត្តនៅ​ក្នុង​ព្រះរាជណាចក្រកម្ពុជា​ រួមទាំង ខេត្តស្វាយរៀងនាពេល នេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ អំឡុងពេលកូវីដ១៩ មូលនិធិ​ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្ត ក៏បានជួយដល់សមាគម​នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង នូវស្បៀងអាហារមួយចំនួនផងដែរ។ សកម្មភាពទាំងនេះ បាន​​បង្ហាញ​អំពីការចូលរួមយ៉ាងសកម្មរបស់គ្រួពេទ្យ​សប្បុរសធម៌ ដែល​បាន​ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងដោយក្តីស្រឡាញ់​ និង​មេត្តា​ធម៌។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់លើ​អនាម័យ​រស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសាទឹកឆ្អិន និង​បរិភោគ​អាហារដែលមានអាហាររូបត្ថម្ភគ្រប់គ្រាន់ ដើម្បីជៀសវាង​ជំងឺ​ដង្កាត់​ផ្សេងៗ។ មួយវិញទៀត នៅពេលបងប្អូនដែលទទួលបានថ្នាំ និងការព្យាបាល​នាថ្ងៃនេះ សូមប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមកម្រិត និងគោរពតាមការ​ណែនាំ​​របស់​ក្រុមគ្រូពេទ្យ ដើម្បីឲ្យការព្យាបាលទទួលបាន​ប្រសិទ្ធ​ភាព​៕