* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តតាកែវ លើកទឹកចិត្តផលិតកម្មចំណីអាហារក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស

18-08-2026 15:16

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចសិក្សាសហគ្រាសកែឆ្នៃ និងវេចខ្ចប់អាហាររបស់ក្រុមហ៊ុន «ណាប់ អេ ហ្វូនិងប៊ី» ក្នុងស្រុកបាទី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការលើកទឹកចិត្តឲ្យក្រុមហ៊ុនវិចខ្ចប់ចំណីអាហារ បង្កើនការផលិតឲ្យបានច្រើន និងប្រកបដោយគុណភាពសំដៅធ្វើយ៉ាងណាឲ្យផលិតផលចំណីអាហារក្នុងស្រុក អាចធ្វើការផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ហើយនឹងនាំទៅដល់ការកាត់បន្ថយការនាំចូលពីបរទេសថែមទៀតផង។

លោកអភិបាលខេត្តតាកែវបានថ្លែងបន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជាជាពិសេសខេត្តតាកែ មានអ្នកវិនិយោគទុនជាច្រើនបានចូលមកបណ្ដាក់ទុនបង្កើតរោងចក្រ ដែលក្នុងនោះមានរោងចក្រផលិតចំណីអាហារ និងវេចខ្ចប់ចំណីអាហារថែមទៀតផង ដូច្នេះការផលិតសម្រាប់ការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក ពិតមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាការលើកទឹកចិត្ត និងគាំទ្រដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេសហើយជួយឲ្យសេដ្ឋកិច្ចជាតិរឹងមាំ បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងធានាសុវត្ថិភាពចំណីអាហារផងដែរ។

លោកអភិបាលខេត្តតាកែវ វ៉ី សំណាង បានបន្ដថា ដើម្បីឲ្យផលិតផលក្នុងស្រុកមានដំណើរការទៅមុខបានល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការយកចិត្តទុកដាក់លើការបង្កើនផលិតផលក្នុងស្រុក ប្រកបដោយគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបានជួយស្វែងរកទីផ្សារនានា ដើម្បីលក់ផលិតផល និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យគាំទ្រ និងប្រើប្រាស់ និងទិញទំនិញផលិតផលក្នុងស្រុកឲ្យបានច្រើនថែមទៀតផងដែរ៕